Quran Apps in many lanuages:

Surah Al-Furqan Ayahs #46 Translated in Khmer

إِنْ كَادَ لَيُضِلُّنَا عَنْ آلِهَتِنَا لَوْلَا أَنْ صَبَرْنَا عَلَيْهَا ۚ وَسَوْفَ يَعْلَمُونَ حِينَ يَرَوْنَ الْعَذَابَ مَنْ أَضَلُّ سَبِيلًا
ជាការពិតណាស់ ពួកគេហៀបនឹងបន្សាត់វង្វេង ពួកយើងពីម្ចាសរបស់យើង ប្រសិនបើយើងមិនអត់ធ្មត់នៅលើរឿងម្ចាស់នោះទេ។ ហើយពួកគេគង់តែនឹងដឹង នៅពេលពួកគេនឹងឃើញទណ្ឌកម្មចំពោះអ្នកដែលបាន រសាត់វង្វេងបំផុតពីផ្លូវត្រូវនោះ
أَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ أَفَأَنْتَ تَكُونُ عَلَيْهِ وَكِيلًا
តើអ្នកបានឃើញឬទេ? ចំពោះអ្នកដែលបាន ទទួលយកតាមចំណង់គេធ្វើជាម្ចាស់គេ។ តើអ្នកជាអ្នករ៉ាប់រងលើគេនោះឬ?
أَمْ تَحْسَبُ أَنَّ أَكْثَرَهُمْ يَسْمَعُونَ أَوْ يَعْقِلُونَ ۚ إِنْ هُمْ إِلَّا كَالْأَنْعَامِ ۖ بَلْ هُمْ أَضَلُّ سَبِيلًا
ឬក៏អ្នកកំពុងគិតថា ការពិតភាគច្រើននៃពួកគេ កំពុងស្តាប់ ឬកំពុងយល់ឬ?។ ពួកគេ គ្មានអ្វីក្រៅពីដូចសត្វពាហនៈឡើយ។ ផ្ទុយទៅវិញ ពួកគេរសាត់វង្វេងបំផុតអំពីផ្លូវត្រូវ
أَلَمْ تَرَ إِلَىٰ رَبِّكَ كَيْفَ مَدَّ الظِّلَّ وَلَوْ شَاءَ لَجَعَلَهُ سَاكِنًا ثُمَّ جَعَلْنَا الشَّمْسَ عَلَيْهِ دَلِيلًا
តើអ្នកមិនទាន់ឃើញទេឬ ចំពោះម្ចាស់របស់អ្នក តើលោកបានសន្ធឹងស្រមោល យ៉ាងដូចម្តេចខ្លះ? ប្រសិនបើលោកមានបំណង លោកប្រាកដជាធ្វើឱ្យស្រមោលនោះ ក្លាយទៅជានឹងថ្កល់ ក្រោយមក យើងក៏បានចាត់សុរិយាជាសញ្ញាបង្ហាញលើស្រមោល នោះ
ثُمَّ قَبَضْنَاهُ إِلَيْنَا قَبْضًا يَسِيرًا
ក្រោយមកទៀត យើងបានក្តាប់យកស្រមោលមកកាន់យើងវិញ ដោយងាយ បំផុត

Choose other languages: