Quran Apps in many lanuages:

Surah Al-Araf Ayahs #206 Translated in Khmer

وَإِذَا لَمْ تَأْتِهِمْ بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِنْ رَبِّي ۚ هَٰذَا بَصَائِرُ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ لِقَوْمٍ يُؤْمِنُونَ
កាលណាអ្នកមិនទាន់នាំទៅកាន់ពួកគេ នូវអាយ៉ាត់ណាមួយទេ ពួកគេនឹងបាន ចេញវាចាថា ហេតុអ្វីបានជាអ្នកមិនច្នៃបង្កើតអាយ៉ាត់មួយទៅ?។ ចូរថាទៅ ការពិត យើងចាំតែប្រតិបត្តិតាមអ្វីដែលគេធ្វើវ៉ាហ៊ីមកកាន់យើង មកពីម្ចាស់របស់យើងតែប៉ុណ្ណោះ។ គួរអាននេះ គឺជាអាយ៉ាត់ពណ្ណរាយមកពីម្ចាស់ពួកអ្នកជាមគ្គុទ្ទេសក៍ និងជាក្តីអាណិតអាសូរ សំរាប់ក្រុមមនុស្សកំពុងមានជំនឿ
وَإِذَا قُرِئَ الْقُرْآنُ فَاسْتَمِعُوا لَهُ وَأَنْصِتُوا لَعَلَّكُمْ تُرْحَمُونَ
ហើយបើកាលណាមានគេសូត្រគួរអាន ចូរ ពួកអ្នកស្តាប់ចំពោះគួរអាន ហើយចូរពួកអ្នកស្ងៀមស្ងាត់ ដើម្បីគេនឹងអាណិតអាសូរពួក អ្នក
وَاذْكُرْ رَبَّكَ فِي نَفْسِكَ تَضَرُّعًا وَخِيفَةً وَدُونَ الْجَهْرِ مِنَ الْقَوْلِ بِالْغُدُوِّ وَالْآصَالِ وَلَا تَكُنْ مِنَ الْغَافِلِينَ
ហើយចូរអ្នកនឹកបួងសួងទៅម្ចាស់របស់អ្នកក្នុងខ្លួនអ្នកផ្ទាល់ ដោយអោន លំទោន កោតញញើត និងដោយពុំមែនខ្លាំងវាចាទាំងពេលព្រឹក និងពេលល្ងាច ហើយចូរ អ្នកកុំឱ្យមានក្នុងចំណោមពួកខ្វះការប្រុងប្រយ័ត្ន
إِنَّ الَّذِينَ عِنْدَ رَبِّكَ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِ وَيُسَبِّحُونَهُ وَلَهُ يَسْجُدُونَ ۩
ជាការពិតណាស់ ពួកម៉ាឡាអ៊ីកាត់ ដែលស្ថិតនៅក្បែរម្ចាស់របស់អ្នកនោះ ពួកគេឥតកាន់ឫកជិនឆ្អន់ទេ ពីការប្រណិបតន៍ទៅ កាន់លោក ពួកគេបានលើកតម្កើងលោក ហើយចំពោះលោក ពួកគេទាំងនោះសូជូទ

Choose other languages: