Quran Apps in many lanuages:

Surah Al-Araf Ayahs #20 Translated in Khmer

قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ
អិព្លីស្សីបាននិយាយថា អាស្រ័យដោយលោក បានធ្វើឱ្យយើងវង្វេង យើងប្រាកដជានឹងរំខានដល់ពួកគេពីផ្លូវរបស់លោកដ៏ត្រឹមត្រូវ
ثُمَّ لَآتِيَنَّهُمْ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَنْ شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ
ក្រោយមក យើងនឹងទៅដល់ពួកគេ ពីខាងមុខពួកគេ ពីខាងក្រោយពួកគេ ពីខាងស្តាំពួកគេ និងពីខាងឆ្វេងពួកគេ។ ហើយលោកនឹងមិនប្រទះឃើញភាគច្រើននៃពួកគេ ជាពួកដែលដឹងគុណឡើយ
قَالَ اخْرُجْ مِنْهَا مَذْءُومًا مَدْحُورًا ۖ لَمَنْ تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنْكُمْ أَجْمَعِينَ
អល់ឡោះបាន និយាយថា ចូរអ្នកចេញពីទីនេះ ទាំងត្រូវថោកទាប និងត្រូវនិរទេស។ ការពិតជនដែលបានធ្វើតាម អ្នកក្នុងចំណោមពួកគេ យើងនឹងបំពេញឋាននរកឆាបឆេះដោយពួកគេទាំងអស់គ្នា
وَيَا آدَمُ اسْكُنْ أَنْتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
នែ៎ អាដាម! ចូរស្នាក់នៅឋានសួគ៌ាទាំងអ្នក និងភរិយារបស់អ្នក រួចចូរអ្នកទាំងពីរបរិភោគតាមតែអ្វីដែលអ្នកទាំងពីរ មានចំណូលចិត្ត ហើយអ្នកទាំងពីរកុំក្បែរដើមឈើនេះ ពុំនោះសោត អ្នកទាំងពីរនឹងមានក្នុងចំណោម ពួកដែលបំពារបំពាន
فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِنْ سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَنْ تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ
រួចមកស្ហៃតនក៏បានញុះញង់គេទាំងពីរ ដើម្បីគេនឹងលាតត្រដាងបង្ហាញចំពោះ គេទាំងពីរ នូវអ្វីដែលគេបានបិទបាំងពីកេរ្តិ៍ខ?សារបស់គេទាំងពីរ ព្រមទាំងស្ហៃតនបាននិយាយថា ម្ចាស់ អ្នកទាំងពីរ បានហាមឃាត់អ្នកទាំងពីរស្តីពីដើមឈើនេះ គឺគ្មានអ្វីក្រៅពីដើម្បីកុំឱ្យអ្នកទាំងពីរក្លាយជា ម៉ាឡាអ៊ីកាត់ ឬកុំឱ្យអ្នកទាំងពីរមានក្នុងចំណោមពួកអនន្តកាលនោះឡើយ

Choose other languages: