Quran Apps in many lanuages:

Surah Al-Ankabut Ayahs #58 Translated in Khmer

يَسْتَعْجِلُونَكَ بِالْعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ
ពួកគេសុំដល់អ្នកឱ្យឆាប់ រហ័សនាំទណ្ឌកម្ម ខណៈពេលដែលនរកឆាបឆេះ គឺពិតជាឡោមព័ទ្ធជុំវិញពួកដែលមិនជឿ
يَوْمَ يَغْشَاهُمُ الْعَذَابُ مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ وَيَقُولُ ذُوقُوا مَا كُنْتُمْ تَعْمَلُونَ
នាថ្ងៃដែលទណ្ឌកម្មនឹងគ្របដណ្តប់ពួកគេពីខាងលើពួកគេ និងពីខាងក្រោមជើងពួកគេ ហើយម៉ាឡាអ៊ីកាត់ថា ចូរពួកអ្នកភ្លក្សរសជាតិ នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត
يَا عِبَادِيَ الَّذِينَ آمَنُوا إِنَّ أَرْضِي وَاسِعَةٌ فَإِيَّايَ فَاعْبُدُونِ
ឱ ពួកអ្នកគោរពយើងដែលបានជឿ! ផែនដីរបស់យើង ពិតជាទូលំទូលាយ ដូច្នេះចំពោះយើង ចូរពួកអ្នកធ្វើប្រណិប័តន៍យើង
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۖ ثُمَّ إِلَيْنَا تُرْجَعُونَ
គ្រប់ជីវិតគឺភ្លក្សរសជាតិស្លាប់ ក្រោយមកឆ្ពោះទៅកាន់ យើង គេនឹងបង្វិលពួកអ្នកត្រឡប់ទៅវិញ
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُبَوِّئَنَّهُمْ مِنَ الْجَنَّةِ غُرَفًا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ نِعْمَ أَجْرُ الْعَامِلِينَ
រីឯពួកដែលបានជឿ និងបានសាងកុសល ទាំងឡាយ យើងប្រាកដជានឹងផ្តល់ទីកន្លែងឱ្យពួកគេ នូវវិមានជាច្រើននៃសួគ៌ា ដែលមាន ទន្លេជាច្រើនហូរពីក្រោមសួគ៌ានោះ ជាពួកដែលអនន្តកាលក្នុងសួគ៌ា។ ប្រសើរបំផុតរង្វាន់ របស់ពួកអ្នកដែលប្រព្រឹត្ត

Choose other languages: