Quran Apps in many lanuages:

Surah Al-Anbiya Ayahs #52 Translated in Khmer

وَلَقَدْ آتَيْنَا مُوسَىٰ وَهَارُونَ الْفُرْقَانَ وَضِيَاءً وَذِكْرًا لِلْمُتَّقِينَ
ហើយ ជាការពិតណាស់ យើងបានផ្តល់ឱ្យទៅមូសា និងហារូននូវការវែកញែក និងរស្មី និងការក្រើនរំលឹក សម្រាប់ពួកអ្នកគោរពកោតខ្លាច
الَّذِينَ يَخْشَوْنَ رَبَّهُمْ بِالْغَيْبِ وَهُمْ مِنَ السَّاعَةِ مُشْفِقُونَ
គឺជាពួកដែលកោតខ្លាច ម្ចាស់ពួកគេដោយស្ងាត់កំបាំង ហើយពួកគេជាពួកកោតខ្លាចពីអវសានលោក
وَهَٰذَا ذِكْرٌ مُبَارَكٌ أَنْزَلْنَاهُ ۚ أَفَأَنْتُمْ لَهُ مُنْكِرُونَ
នេះគឺជាការក្រើនរំលឹកដ៏ប្រសិទ្ធិ ដែលយើងបានដាក់ចុះវាទៅ។តើពួកអ្នកជា ពួកដែលមិនទទួលស្គាល់វាទេឬ?
وَلَقَدْ آتَيْنَا إِبْرَاهِيمَ رُشْدَهُ مِنْ قَبْلُ وَكُنَّا بِهِ عَالِمِينَ
ហើយជាការពិតណាស់ កាលមុននេះ យើងបានផ្តល់ទៅអ៊ីព្រហ៊ីមនូវសច្ចធម៌ក្នុងរឿងនេះ ហើយយើងជាអ្នកដឹង
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا هَٰذِهِ التَّمَاثِيلُ الَّتِي أَنْتُمْ لَهَا عَاكِفُونَ
នៅខណៈដែល អ៊ីព្រហ៊ីមបាននិយាយទៅកាន់បិតារបស់គេ និងក្រុមពួកគេថា តើ ទាំងនេះជារូប បដិមាអ្វីដែលពួកអ្នកប្រតិព័ទ្ធទៅវានេះ?

Choose other languages: