Quran Apps in many lanuages:

Surah Al-Ahzab Ayahs #73 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ آذَوْا مُوسَىٰ فَبَرَّأَهُ اللَّهُ مِمَّا قَالُوا ۚ وَكَانَ عِنْدَ اللَّهِ وَجِيهًا
ឱបណ្តាពួកដែលបានជឿ! ចូរពួកអ្នកកុំក្លាយដូចទៅជាពួកដែលធ្វើទុក្ខ បុកម្នេញមូសា រួចអល់ឡោះបានផ្តល់ឱ្យមូសាបានរួចខ្លួនពីអ្វីដែលពួកគេបាននិយាយ។ ហើយ មូសាជាអ្នកមានមុខមាត់នៅឯអល់ឡោះ
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا
ឱបណ្តាពួកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរពួកអ្នកនិយាយនូវពាក្យសំដីដ៏ត្រឹមត្រូវ
يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا
លោកប្រាកដជានឹងកែលំអនូវ អំពើទាំងឡាយរបស់ពួកអ្នក ហើយលោកនឹងអភ័យទោសឱ្យពួកអ្នក នូវបាបកម្មទាំងឡាយរបស់ ពួកអ្នក។ ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះ និងរ៉សូលរបស់លោក អ្នកនោះប្រាកដជា ទទួលបានជោគជ័យមួយដ៏ធំធេងបំផុត
إِنَّا عَرَضْنَا الْأَمَانَةَ عَلَى السَّمَاوَاتِ وَالْأَرْضِ وَالْجِبَالِ فَأَبَيْنَ أَنْ يَحْمِلْنَهَا وَأَشْفَقْنَ مِنْهَا وَحَمَلَهَا الْإِنْسَانُ ۖ إِنَّهُ كَانَ ظَلُومًا جَهُولًا
ជាការពិតណាស់ យើងបានបង្ហាញអាម៉ាណះ (ទទួលខុសត្រូវ)ទៅមេឃនិងភពផែនដី ព្រមទាំងភ្នំគិរីទាំងឡាយ រួចពួកទាំងនោះបានប្រកែក មិនទទួលយកបន្ទុកទទួលខុសត្រូវនោះ ពួកទាំងនោះខ្លាចញញើត ហើយមនុស្សបានទទួលយក បន្ទុកទទួលខុសត្រូវនោះ។ ជាការពិតណាស់មនុស្សជាអ្នកដែលបំពានបំផុត ជាអ្នកដែលល្ងង់ខ្លៅ បំផុត
لِيُعَذِّبَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ وَيَتُوبَ اللَّهُ عَلَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ដើម្បីអល់ឡោះនឹងធ្វើទណ្ឌកម្មពួកបុរសពុតត្បុត និងពួកនារីពុតត្បុត ពួកបុរសស៊ីរិក និងពួកនារីស៊ីរិក ហើយអល់ឡោះនឹងទទួលការសារភាពលើពួកបុរសដែលមានជំនឿ និងពួក នារីដែលមានជំនឿ។ ហើយអល់ឡោះជាអ្នកដែលអភ័យទោស ជាអ្នកអាណិតអាសូរបំផុត

Choose other languages: