Quran Apps in many lanuages:

Surah Al-Ahzab Ayahs #62 Translated in Khmer

وَالَّذِينَ يُؤْذُونَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ بِغَيْرِ مَا اكْتَسَبُوا فَقَدِ احْتَمَلُوا بُهْتَانًا وَإِثْمًا مُبِينًا
រីឯពួក ដែលធ្វើទុក្ខបុកម្នេញពួកបុរសដែលមានជំនឿ និងពួកនារីដែលមានជំនឿនូវអ្វីដែលពួកគេ មិន បានប្រព្រឹត្ត ពួកគេទាំងនេះប្រាកដជាត្រូវបានទទួលរងនូវពាក្យមួលបង្កាច់ និងបាបកម្មមួយ ដ៏ជាក់ច្បាស់
يَا أَيُّهَا النَّبِيُّ قُلْ لِأَزْوَاجِكَ وَبَنَاتِكَ وَنِسَاءِ الْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِنْ جَلَابِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰ أَنْ يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ឱណាពី! ចូរពួកអ្នកនិយាយទៅកាន់ភរិយាៗរបស់អ្នក ព្រមទាំងបុត្រីៗរបស់ អ្នក និងទាំងនារីៗដែលមានជំនឿ ឱ្យពួកនាងទាញគ្របទៅលើពួកនាងពីសំពត់វែងរបស់ពួក នាង។ ទាំងនោះ គឺងាយបំផុតដែលគេនឹងស្គាល់ពួកនាង រួចគេក៏មិនរំខានពួកអ្នកដែរ ហើយ អល់ឡោះជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកដែលអាណិតអាសូរបំផុត
لَئِنْ لَمْ يَنْتَهِ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْمُرْجِفُونَ فِي الْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَا إِلَّا قَلِيلًا
ប្រសិនបើមិនព្រម ឈប់ទេ ពួកពុតត្បុត និងពួកដែលក្នុងចិត្តគំនិតរបស់ពួកគេមានជំងឺ ព្រមទាំងពួកផ្សាយ ដំណឹងមិនពិតនៅក្នុងម៉ាឌីណះនោះ មិនព្រមបញ្ឈប់ទេ យើងប្រាកដជានឹងជំរុញអ្នកឱ្យមាន ប្រៀបលើពួកគេ ក្រោយមកពួកគេនឹងមិនស្ថិតនៅ ជាអ្នកដែលជិតខាងនឹងអ្នកទៀតទេ នៅក្នុង ក្រុងនោះ លើកលែងតែមួយរយៈពេលបន្តិចបន្តួចប៉ុណ្ណោះ
مَلْعُونِينَ ۖ أَيْنَمَا ثُقِفُوا أُخِذُوا وَقُتِّلُوا تَقْتِيلًا
ដោយពួកគេត្រូវគេប្រទេច ផ្តាសា។ ទីណាក៏ដោយដែលគេបានប្រទះពួកគេ ត្រូវបានគេចាប់ច្បាមពួកគេ ហើយត្រូវបាន គេសម្លាប់រង្គាលពួកគេទាំងស្រុង
سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ ۖ وَلَنْ تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
គឺជាមាគ៌ាអល់ឡោះនៅក្នុងពួកដែលកន្លងផុតទៅ កាលពីបុព្វេ។ ហើយអ្នកនឹងមិនប្រទះឡើយនូវបំលាស់ប្តូរណាមួយចំពោះមាគ៌ាអល់ឡោះ

Choose other languages: