Quran Apps in many lanuages:

Surah Al-Ahzab Ayahs #64 Translated in Khmer

لَئِنْ لَمْ يَنْتَهِ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْمُرْجِفُونَ فِي الْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَا إِلَّا قَلِيلًا
ប្រសិនបើមិនព្រម ឈប់ទេ ពួកពុតត្បុត និងពួកដែលក្នុងចិត្តគំនិតរបស់ពួកគេមានជំងឺ ព្រមទាំងពួកផ្សាយ ដំណឹងមិនពិតនៅក្នុងម៉ាឌីណះនោះ មិនព្រមបញ្ឈប់ទេ យើងប្រាកដជានឹងជំរុញអ្នកឱ្យមាន ប្រៀបលើពួកគេ ក្រោយមកពួកគេនឹងមិនស្ថិតនៅ ជាអ្នកដែលជិតខាងនឹងអ្នកទៀតទេ នៅក្នុង ក្រុងនោះ លើកលែងតែមួយរយៈពេលបន្តិចបន្តួចប៉ុណ្ណោះ
مَلْعُونِينَ ۖ أَيْنَمَا ثُقِفُوا أُخِذُوا وَقُتِّلُوا تَقْتِيلًا
ដោយពួកគេត្រូវគេប្រទេច ផ្តាសា។ ទីណាក៏ដោយដែលគេបានប្រទះពួកគេ ត្រូវបានគេចាប់ច្បាមពួកគេ ហើយត្រូវបាន គេសម្លាប់រង្គាលពួកគេទាំងស្រុង
سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ ۖ وَلَنْ تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
គឺជាមាគ៌ាអល់ឡោះនៅក្នុងពួកដែលកន្លងផុតទៅ កាលពីបុព្វេ។ ហើយអ្នកនឹងមិនប្រទះឡើយនូវបំលាស់ប្តូរណាមួយចំពោះមាគ៌ាអល់ឡោះ
يَسْأَلُكَ النَّاسُ عَنِ السَّاعَةِ ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ اللَّهِ ۚ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ تَكُونُ قَرِيبًا
មនុស្សម្នានឹងសួរអ្នកស្តីអំពីអវសានលោក។ ថាទៅ ការពិតចំណេះដឹងពីអវសានលោក នៅឯ អល់ឡោះគត់។ ហើយអ្វីដែលអាចនឹងឱ្យដឹងដល់អ្នកបាន? សង្ឃឹមថាអវសានលោកនៅជិត
إِنَّ اللَّهَ لَعَنَ الْكَافِرِينَ وَأَعَدَّ لَهُمْ سَعِيرًا
ការពិតអល់ឡោះបានប្រទេចផ្តាសាពួកដែលមិនជឿ ហើយលោកបានរៀបចំសម្រាប់ពួកគេនូវ ភ្លើងសន្ធោសន្ធៅមួយ

Choose other languages: