Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #84 Translated in Khmer

وَلَا يَأْمُرَكُمْ أَنْ تَتَّخِذُوا الْمَلَائِكَةَ وَالنَّبِيِّينَ أَرْبَابًا ۗ أَيَأْمُرُكُمْ بِالْكُفْرِ بَعْدَ إِذْ أَنْتُمْ مُسْلِمُونَ
ហើយជននោះក៏មិនត្រូវប្រើពួកអ្នក ឱ្យទទួលយកពួកម៉ាឡាអ៊ីកាត់និងណាពីទាំងឡាយធ្វើជាម្ចាស់ដែរ។ តើសមទេជននោះប្រើពួកអ្នកឱ្យបោះបង់ជំនឿ បន្ទាប់ពីពួកអ្នកជាអ្នកចុះចូលគោរពហើយនោះ
وَإِذْ أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُمْ مِنْ كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُصَدِّقٌ لِمَا مَعَكُمْ لَتُؤْمِنُنَّ بِهِ وَلَتَنْصُرُنَّهُ ۚ قَالَ أَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِي ۖ قَالُوا أَقْرَرْنَا ۚ قَالَ فَاشْهَدُوا وَأَنَا مَعَكُمْ مِنَ الشَّاهِدِينَ
នៅពេលដែលអល់ឡោះបានយកសន្យាណាពីទាំងឡាយ នាពេលដែលយើងបានប្រទានទៅឱ្យពួកអ្នកនូវគម្ពីរនិងគតិបណ្ឌិតខ្លះ បន្ទាប់មកមានរ៉សូលម្នាក់បានទៅដល់ពួកអ្នកដែលជាអ្នក បញ្ជាក់ពីអ្វីដែលមាននៅជាមួយពួកអ្នកស្រាប់ហើយចូរពួកអ្នកជឿនិងជួយរ៉សូលនោះ។ លោកថាតើពួកអ្នកមានបានព្រមព្រៀងទេ? ហើយពួកអ្នកមានបានទទួលលក្ខខណ្ឌយ្ឌងលើរឿងនោះទេ?ពួកគេថា ពួកយើងបានព្រមព្រៀងហើយ។ លោកថាហេតុនេះចូរពួកអ្នកធ្វើជាសាក្សីទៅហើយយើងក៏រួមជាមួយពួកអ្នកនៃពួកធ្វើជាសាក្សីដែរ
فَمَنْ تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
រួចជនណាដែលបានបែរចេញ បន្ទាប់ពីនោះមកពួកទាំងនោះហើយជាពួកដែលលេសី
أَفَغَيْرَ دِينِ اللَّهِ يَبْغُونَ وَلَهُ أَسْلَمَ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ
តើក្រៅពីសាសនារបស់អល់ឡោះ ដែលពួកគេស្វែងរកឬក្នុងករណីចំពោះលោក ត្រូវបានចុះចូលគោរពដោយអ្វីៗនៅលើមេឃនិងនៅលើដីដោយស្ម័គ្រនិងបង្ខំ។ ហើយឆ្ពោះទៅលោក ពួកគេនឹងត្រូវវិលត្រលប់ទៅវិញ
قُلْ آمَنَّا بِاللَّهِ وَمَا أُنْزِلَ عَلَيْنَا وَمَا أُنْزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِنْ رَبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
ថាទៅ ពួកយើងបានជឿនឹងអល់ឡោះជឿនឹងអ្វីដែលគេបានបញ្ចុះមកលើពួកយើង ជឿនឹងអ្វីដែលគេបានបញ្ចុះទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីស្ហាក យ៉ាក់កូប និងបណ្តាកូនចៅ ហើយជឿនឹងអ្វីដែលគេបានប្រទានទៅមូសា អ៊ីសា និងណាពីៗមកពីម្ចាស់របស់ពួកគេ។ ពួកយើងឥតបែងចែករវាងម្នាក់ណាមួយនៃពួកគេទេ។ ហើយពួកយើងចុះចូលគោរពចំពោះលោក

Choose other languages: