Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #197 Translated in Khmer

رَبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ
ឱម្ចាស់យើង! ពិតប្រាកដណាស់ យើងបានឮអ្នកដែលហៅ ទៅកាន់ជំនឿថា ចូរពួកអ្នកជឿនឹងម្ចាស់របស់ពួកអ្នក។ យើងក៏បានជឿហើយ។ ឱម្ចាស់របស់យើង! ដូចនេះ សូមលោកប្រោសប្រណីឱ្យពួកយើងផង នូវកំហុសឆ្គង ទាំងឡាយរបស់ពួកយើង ហើយសូមមេត្តាលោកលុបពីយើងផង នូវអំពើអាក្រក់ ទាំងឡាយរបស់យើង។ ហើយសូមមេត្តាលោកបញ្ចប់ជីវិតរបស់ពួកយើង ជាមួយ នឹងពួកអ្នកសាងអំពើល្អផង
رَبَّنَا وَآتِنَا مَا وَعَدْتَنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ
ឱម្ចាស់យើង! សូមលោកប្រទានឱ្យយើងផងនូវអ្វី ដែលលោកបានសន្យានឹងយើង តាមរយៈបណ្តារ៉សូលលោក ហើយសូមលោកកុំធ្វើ ឱ្យពួកយើងអាម៉ាស់មុខនាថ្ងៃវិនិច្ឆ័យ។ ពិតប្រាកដលោកមិនធ្វើខុសសន្យាឡើយ
فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِنْكُمْ مِنْ ذَكَرٍ أَوْ أُنْثَىٰ ۖ بَعْضُكُمْ مِنْ بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِنْ دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ثَوَابًا مِنْ عِنْدِ اللَّهِ ۗ وَاللَّهُ عِنْدَهُ حُسْنُ الثَّوَابِ
ម្ចាស់ពួកគេក៏បានឆ្លើយតបចំពោះពួកគេ ជាការពិតណាសយើងមិន បំបាត់ឡើយ នូវទង្វើរបស់អ្នកប្រព្រឹត្តក្នុងចំណោមពួកអ្នក ជាបុរស ឬនារី។ ពួកអ្នកមកពីពូជអំបូរតែមួយ។ ពួកដែលបានភៀសខ្លួន និងពួក ដែលត្រូវគេបណ្តេញពីគេហដ្ឋានរបស់ខ្លួន ពួកដែលត្រូវគេធ្វើទុក្ខបុក ម្នេញក្នុងផ្លូវរបស់យើង ពួកដែលបានប្រយុទ្ធ និងពួកដែលត្រូវបានគេ សម្លាប់ យើងពិតជានឹងលុបលាងពីពួកគេនូវអំពើអាក្រក់របស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅឋានសួគ៌ទាំងឡាយ ដែលមាន ទន្លេជាច្រើនបានហូរកាត់ពីក្រោមនោះ ជារង្វាន់មួយមកពីអល់ឡោះ។ ហើយអល់ឡោះលោកមានរង្វាន់ដ៏ល្អ
لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ
ចូរកុំឱ្យភាពឆើតឆាយក្នុង ស្រុករបស់ពួកដែលអជំនឿ មកបោកបញ្ឆោតអ្នកបានឱ្យសោះ
مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ
ក្តីត្រេកត្រអាលបន្តិចបន្តួចបំផុត ក្រោយមកទីជម្រកពួកគេ គឺជានរក ឆាបឆេះ។ ហើយជាទីកន្លែងស្នាក់ដ៏អាក្រក់បំផុត

Choose other languages: