Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #147 Translated in Khmer

وَلَقَدْ كُنْتُمْ تَمَنَّوْنَ الْمَوْتَ مِنْ قَبْلِ أَنْ تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنْتُمْ تَنْظُرُونَ
ការពិតពួកអ្នកធ្លាប់បាននឹកមមៃចង់ស្លាប់មុនពេលពួកអ្នក ជួបសេចក្តីស្លាប់ ឥឡូវពួកអ្នកឃើញសេចក្តីស្លាប់ហើយ ទាំងពួកអ្នកកំពុងតែ មើលឃើញវានោះ
وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ ۚ أَفَإِنْ مَاتَ أَوْ قُتِلَ انْقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَنْ يَنْقَلِبْ عَلَىٰ عَقِبَيْهِ فَلَنْ يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ
មូហាំម៉ាត់គ្រាន់តែជារ៉សូលម្នាក់ ដែលមានរ៉សូលជា ច្រើនបានកន្លងផុតទៅមុនគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់បានស្លាប់ ឬតូវគេធ្វើ ឃាត តើពួកអ្នកវិលត្រឡប់ទៅក្រោយវិញឬ? ហើយជនណាដែលបានវិល ត្រឡប់ទៅក្រោយវិញ ជននោះពុំអាចផ្តល់ឧបសគ្គចំពោះអល់ឡោះបានបន្តិច ឡើយ។ ហើយអល់ឡោះនឹងផ្តល់រង្វាន់ដល់ពួកកតញ្ញូ
وَمَا كَانَ لِنَفْسٍ أَنْ تَمُوتَ إِلَّا بِإِذْنِ اللَّهِ كِتَابًا مُؤَجَّلًا ۗ وَمَنْ يُرِدْ ثَوَابَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَنْ يُرِدْ ثَوَابَ الْآخِرَةِ نُؤْتِهِ مِنْهَا ۚ وَسَنَجْزِي الشَّاكِرِينَ
ហើយជីវិតនីមួយៗ មិនស្លាប់ទេ លុះត្រាតែដោយការអនុញ្ញាតពីអល់ឡោះ ជាលិខិតមួយដែលត្រូវ ចារកំណត់រួច។ ជនណាដែលបានប្រាថ្នាកម្រៃលោកិយ យើងនឹងផ្តល់ឱ្យគេនូវ កម្រៃនោះ ហើយជនណាដែលប្រាថ្នាកម្រៃបរលោក យើងនឹងផ្តល់ឱ្យគេនូវ កម្រៃនោះ។ ហើយយើងនឹងប្រទានរង្វាន់ជូនពួកកតញ្ញូ
وَكَأَيِّنْ مِنْ نَبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ
ហើយមាន ភាគច្រើនណាពី ដែលមានពួកជឿជាក់នឹងគាត់ជាច្រើនបានរួមប្រយុទ្ធជាមួយ នឹងគាត់ ហើយពួកគេឥតមានបាក់ស្មារតី ដោយសារតែអ្វីដែលប៉ះទង្គិចពួកគេ ក្នុងផ្លូវអល់ឡោះនោះឡើយ ហើយពួកគេមិនទន់ខ្សោយ និងមិនចុះញ៉មផងដែរ។ ហើយអល់ឡោះស្រឡាញ់ពួកដែលអត់ធ?ត់
وَمَا كَانَ قَوْلَهُمْ إِلَّا أَنْ قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
សំដីរបស់ពួកគេគ្មានអ្វីក្រៅពី ពួកគេថា ឱម្ចាស់យើង! សូមលោកប្រោសប្រណីដល់យើង នូវទោសកំហុស ពួកយើង និងការជ្រុលជ្រួសរបស់ពួកយើងក្នុងការងាររបស់ពួកយើងផង ហើយ សូមលោកពង្រឹងបាតជើងរបស់ពួកយើង និងជួយពួកយើងលើមនុស្សអជំនឿ ផង

Choose other languages: