Quran Apps in many lanuages:

Surah Yunus Ayahs #85 Translated in Khmer

فَلَمَّا أَلْقَوْا قَالَ مُوسَىٰ مَا جِئْتُمْ بِهِ السِّحْرُ ۖ إِنَّ اللَّهَ سَيُبْطِلُهُ ۖ إِنَّ اللَّهَ لَا يُصْلِحُ عَمَلَ الْمُفْسِدِينَ
លុះនៅពេលដែលពួកគេបានបោះ មូសាថា អ្វីដែលពួកអ្នកនាំមកនេះគឺជា មន្តអាគម អល់ឡោះលោកពិតជានឹងធ្វើឱ្យទៅជាមោឃៈ។ អល់ឡោះលោកពិតជាមិនឱ្យ ប្រសិទ្ធិភាពឡើយចំពោះអំពើរបស់ពួកបង្កវឹកវរ
وَيُحِقُّ اللَّهُ الْحَقَّ بِكَلِمَاتِهِ وَلَوْ كَرِهَ الْمُجْرِمُونَ
ហើយអល់ឡោះនឹងបញ្ជាក់ឱ្យយើង បានឃើញនូវសច្ចភាពចំពោះសំដីរបស់លោក ទោះបីពួកឧក្រិដ្ឋជនស្អប់ខ្ពើមក៏ដោយ
فَمَا آمَنَ لِمُوسَىٰ إِلَّا ذُرِّيَّةٌ مِنْ قَوْمِهِ عَلَىٰ خَوْفٍ مِنْ فِرْعَوْنَ وَمَلَئِهِمْ أَنْ يَفْتِنَهُمْ ۚ وَإِنَّ فِرْعَوْنَ لَعَالٍ فِي الْأَرْضِ وَإِنَّهُ لَمِنَ الْمُسْرِفِينَ
មានតែពួកញាតិនៃក្រុមមនុស្សរបស់គាត់ប៉ុណ្ណោះ ដែលមានជំនឿចំពោះមូសា ដោយសារ ខ្លាចហ្វារ៉ាអុង និងអ្នកមុខអ្នកការរបស់ពួកគេធ្វើទុក្ខបុកម្នេញពួកគេ ហ្វារ៉ាអុងពិតជា មនុស្សឆ្មើងម្នាក់នៅលើដី ហើយគេពិតជាក្នុងចំណោមពួកបំពារបំពាន
وَقَالَ مُوسَىٰ يَا قَوْمِ إِنْ كُنْتُمْ آمَنْتُمْ بِاللَّهِ فَعَلَيْهِ تَوَكَّلُوا إِنْ كُنْتُمْ مُسْلِمِينَ
ហើយ មូសាក៏បាននិយាយថា ឱក្រុមមនុស្សរបស់យើង! ប្រសិនបើពួកអ្នកមានជំនឿនឹងអល់ឡោះ គឺនៅលើអល់ឡោះ ចូរពួកអ្នកប្រគល់ខ្លួន ប្រសិនបើពួកអ្នកជាពួកអ្នកគោរពមែន
فَقَالُوا عَلَى اللَّهِ تَوَكَّلْنَا رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلْقَوْمِ الظَّالِمِينَ
រួច មកពួកគេថា នៅលើអល់ឡោះ ពួកយើងប្រគល់ខ្លួនហើយ ឱម្ចាស់របស់ពួកយើង! សូម លោក មេត្តាកុំចាត់ទុកពួកយើងជាការប៉ុនប៉ងអាក្រក់សំរាប់ក្រុមមនុស្សបំពាន

Choose other languages: