Quran Apps in many lanuages:

Surah Yunus Ayahs #109 Translated in Khmer

وَلَا تَدْعُ مِنْ دُونِ اللَّهِ مَا لَا يَنْفَعُكَ وَلَا يَضُرُّكَ ۖ فَإِنْ فَعَلْتَ فَإِنَّكَ إِذًا مِنَ الظَّالِمِينَ
ហើយចូរអ្នកកុំបួងសួងក្រៅពី អល់ឡោះនូវអ្វីដែលគ្មានផលប្រយោជន៍ដល់អ្នក និងគ្មានឧបសគ្គដល់អ្នក។ ប្រសិនបើ អ្នកបានប្រព្រឹត្ត ពេលនោះ អ្នកប្រាកដជាឋិតក្នុងចំណោមពួកដែលបំពារបំពាន
وَإِنْ يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِنْ يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ
ហើយបើអល់ឡោះធ្វើឱ្យប៉ះពាល់ដល់អ្នក នូវឧបសគ្គណាមួយ គ្មានអ្នកណាម្នាក់ធ្វើឱ្យរបើកឧបសគ្គនោះ បានឡើយក្រៅពីលោក។ ហើយបើលោកមានបំណងទៅកាន់អ្នក នូវកុសលណាមួយ ក៏គ្មានអ្នកណា ម្នាក់អាចរុញច្រានការអនុគ្រោះរបស់លោកបានដែរ។ ការអនុគ្រោះនេះ លោកនឹងឱ្យប៉ះត្រូវទៅអ្នកណា ដែលលោកប្រាថ្នា ក្នុងចំណោមពួកដែលគោរពលោក។ ហើយលោកជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិត អាសូរបំផុត
قُلْ يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الْحَقُّ مِنْ رَبِّكُمْ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنَا عَلَيْكُمْ بِوَكِيلٍ
ចូរថាទៅ ឱមនុស្សទាំងឡាយ! ប្រាកដជាបានទៅដល់ពួកអ្នកហើយអំពើសច្ចៈមកពី ម្ចាស់របស់ពួកអ្នក។ ដូចនេះ ជនណាដែលទទួលបានការដឹកនាំ ជននោះ គឺពិតជាទទួលបានការដឹកនាំសម្រាប់ ខ្លួនឯងប៉ុណ្ណោះ ។ ហើយជនណាដែលវង្វេង ជននោះគឺពិតជាទទួលបានការវង្វេងសំរាប់ខ្លនឯង ហើយយើងក៏មិនមែនជាអ្នកដែលគាំពារលើពួកអ្នកទេ
وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ وَاصْبِرْ حَتَّىٰ يَحْكُمَ اللَّهُ ۚ وَهُوَ خَيْرُ الْحَاكِمِينَ
ចូរអ្នកធ្វើតាមអ្វីដែលគេបានវ៉ាហ៊ីទៅកាន់ អ្នក។ ចូរអ្នកអត់ធ្មត់ រហូតដល់អល់ឡោះនឹងវិនិច្ឆ័យ។ លោកជាអ្នកដែលវិនិច្ឆ័យ ដ៏ល្អប្រសើរបំផុត

Choose other languages: