Quran Apps in many lanuages:

Surah Ya-Seen Ayahs #68 Translated in Khmer

اصْلَوْهَا الْيَوْمَ بِمَا كُنْتُمْ تَكْفُرُونَ
នាថ្ងៃនេះ ចូរពួកអ្នកចូលទៅនរកនោះទៅដោយសារតែអ្វី ដែល ពួកអ្នកធ្លាប់បានអជំនឿ
الْيَوْمَ نَخْتِمُ عَلَىٰ أَفْوَاهِهِمْ وَتُكَلِّمُنَا أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُمْ بِمَا كَانُوا يَكْسِبُونَ
នាថ្ងៃនេះ យើងនឹងបោះបិទភ្ជិតមាត់ពួកគេ ហើយ ដៃពួកគេនឹងនិយាយមកកាន់យើង ព្រមទាំងជើងពួកគេ នឹងធ្វើសាក្សី តាមតែអ្វីដែលពួកគេធ្លាប់បានសាង
وَلَوْ نَشَاءُ لَطَمَسْنَا عَلَىٰ أَعْيُنِهِمْ فَاسْتَبَقُوا الصِّرَاطَ فَأَنَّىٰ يُبْصِرُونَ
ហើយប្រសិនបើយើងមានបំណង ប្រាកដជាលុបបំបាត់លើភ្នែករបស់ពួកគេ រួចមកពួកគេ បានដណ្តើមផ្លូវគ្នា តើម្តេចទៅពួកគេមើលឃើញ?
وَلَوْ نَشَاءُ لَمَسَخْنَاهُمْ عَلَىٰ مَكَانَتِهِمْ فَمَا اسْتَطَاعُوا مُضِيًّا وَلَا يَرْجِعُونَ
ហើយប្រសិនបើយើង មានបំណង យើងប្រាកដជាបានប្រែរូបសណ្តានរបស់ពួកគេ នៅទីកន្លែងពួកគេ រួចមកពួក គេមិនមានលទ្ធភាពទៅមុខ ហើយពួកគេក៏មិនត្រឡប់ក្រោយបានដែរ
وَمَنْ نُعَمِّرْهُ نُنَكِّسْهُ فِي الْخَلْقِ ۖ أَفَلَا يَعْقِلُونَ
ហើយជនដែលយើងពន្យារអាយុគេ យើងនឹងធ្វើឱ្យគេត្រឡប់ក្នុងកំណើត ដើមវិញ។ តើពួកគេមិនសញ្ជឹងគិតទេឬ?

Choose other languages: