Quran Apps in many lanuages:

Surah Ta-Ha Ayahs #48 Translated in Khmer

فَقُولَا لَهُ قَوْلًا لَيِّنًا لَعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ
រួចមក ចូរអ្នកទាំងពីរនិយាយទៅកាន់ហ្វារ៉ាអុង ដោយសំដីមួយួទន់ភ្លន់ សង្ឃឹមថា គេនឹងរលឹកឡើងវិញ ឬគេនឹងកោតខ្លាច
قَالَا رَبَّنَا إِنَّنَا نَخَافُ أَنْ يَفْرُطَ عَلَيْنَا أَوْ أَنْ يَطْغَىٰ
ទាំងពីរនាក់បាននិយាយថា ឱម្ចាស់យើង! ការពិត យើងបារម្ភខ្លាចករណីគេនឹងសង្គ្រប់លើយើង ឬគេនឹងផ្គើនបំពាន
قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ
លោកបានថា ចូរអ្នកទាំង ពីរកុំខ្លាច។ យើងពិតជាជួយអ្នកទាំងពីរ យើងឮ និងឃើញ
فَأْتِيَاهُ فَقُولَا إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَاكَ بِآيَةٍ مِنْ رَبِّكَ ۖ وَالسَّلَامُ عَلَىٰ مَنِ اتَّبَعَ الْهُدَىٰ
ចូរអ្នកទាំងពីរទៅឱ្យដល់គេ រួច មកអ្នកទាំងពីរនិយាយថា យើងទាំងពីរពិតជារ៉សូលរបស់ម្ចាស់អ្នក ហេតុនេះ ចូរអ្នកចាត់បញ្ជូន មកជាមួយយើង នូវបុត្រអ៊ីស្រាឯល ហើយចូរអ្នកកុំធ្វើទារុណ្ឌកម្មពួកគេ។ ការពិតយើងមកដល់ អ្នកដោយនាំភស្តុតាងពីម្ចាស់របស់អ្នក។ ហើយសិរីសួស្តីទៅលើអ្នកដែលបានតាមមគ្គុទ្ទេសន៍
إِنَّا قَدْ أُوحِيَ إِلَيْنَا أَنَّ الْعَذَابَ عَلَىٰ مَنْ كَذَّبَ وَتَوَلَّىٰ
ការពិតយើងត្រូវបានគេវ៉ាហ៊ីយ៉ាងប្រាកដមកកាន់យើង ទណ្ឌកម្មពិតជាត្រូវទៅលើអ្នកដែលបាន បដិសេធ និងបានបែរងាកចេញ

Choose other languages: