Quran Apps in many lanuages:

Surah Qaf Ayahs #36 Translated in Khmer

هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍ
នេះហើយ គឺជាអ្វីដែលគេបានសន្យាចំពោះពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រលប់វិញ ជាអ្នកថែការពារបំផុត
مَنْ خَشِيَ الرَّحْمَٰنَ بِالْغَيْبِ وَجَاءَ بِقَلْبٍ مُنِيبٍ
គឺជនណាដែលបានកោតខ្លាចអ្នកមហាសប្បុរសដោយអាថ៌កំបាំង ហើយគេបានមកដល់ ដោយចិត្ត ដែលជាអ្នកវិលវិញ
ادْخُلُوهَا بِسَلَامٍ ۖ ذَٰلِكَ يَوْمُ الْخُلُودِ
ចូរពួកអ្នកចូលទៅឋានសួគ៌ដោយសុខសប្បាយ។ នេះហើយគឺជាថ្ងៃអមតៈ
لَهُمْ مَا يَشَاءُونَ فِيهَا وَلَدَيْنَا مَزِيدٌ
ពួកគេ មាននូវអ្វីដែលពួកគេប្រាថ្នាចង់បាននៅក្នុងទីនោះ ហើយនៅឯយើងក៏មានថែមទៀតដែរ
وَكَمْ أَهْلَكْنَا قَبْلَهُمْ مِنْ قَرْنٍ هُمْ أَشَدُّ مِنْهُمْ بَطْشًا فَنَقَّبُوا فِي الْبِلَادِ هَلْ مِنْ مَحِيصٍ
តើប៉ុន្មានទៅដែលយើងធ្វើឱ្យវិនាស ចំពោះពួកកាលពីមុនពួកគេ នៃជំនាន់នីមួយៗ? ពួកគេខ្លាំងក្លាជាងពួកទាំងនេះទៅទៀតខាងថាមពល ហើយពួកគេបានរុករានទៅ ក្នុងប្រទេសទាំងឡាយ តើពួកគេមានកន្លែងគេចខ្លួនឬទេ?

Choose other languages: