Quran Apps in many lanuages:

Surah Qaf Ayahs #31 Translated in Khmer

قَالَ قَرِينُهُ رَبَّنَا مَا أَطْغَيْتُهُ وَلَٰكِنْ كَانَ فِي ضَلَالٍ بَعِيدٍ
អ្នកដែលនៅជាមួយគេថា (ស្ហៃតន) ឱម្ចាស់ របស់យើង ខ្ញុំមិនបានផ្គើនបំពានចំពោះគេទេ ក៏ប៉ុន្តែគេទេដែលបានស្ថិតក្នុងការរសាត់វង្វេងមួយ ដ៏សែនឆ្ងាយ
قَالَ لَا تَخْتَصِمُوا لَدَيَّ وَقَدْ قَدَّمْتُ إِلَيْكُمْ بِالْوَعِيدِ
លោកថា ចូរពួកអ្នកកុំឈ្លោះប្រកែកគ្នានៅពីមុខយើង យើងពិតបានចាត់ពីដំបូង ម៉្លេះទៅកាន់ពួកអ្នកនូវការគំរាម
مَا يُبَدَّلُ الْقَوْلُ لَدَيَّ وَمَا أَنَا بِظَلَّامٍ لِلْعَبِيدِ
សំដីនឹងមិនត្រូវបានគេផ្លាស់ប្តូរនៅឯយើងឡើយ ហើយយើង ក៏ពុំមែនជាអ្នកសាងអយុត្តិធម៌ចំពោះមនុស្សលោកដែរ
يَوْمَ نَقُولُ لِجَهَنَّمَ هَلِ امْتَلَأْتِ وَتَقُولُ هَلْ مِنْ مَزِيدٍ
នៅថ្ងៃដែលយើងនឹងនិយាយទៅកាន់នរក ឆាបឆេះថា តើអ្នកបានពេញហើយឬនៅ? ហើយនរកនឹងថា តើមានថែមទៀតទេ?
وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ
ហើយ ស្ថានសួគ៌ត្រូវបានគេបង្ខិតកាន់តែជិតចំពោះពួកកោតខ្លាច ដោយមិនឆ្ងាយសោះឡើយ

Choose other languages: