Quran Apps in many lanuages:

Surah Maryam Ayahs #65 Translated in Khmer

جَنَّاتِ عَدْنٍ الَّتِي وَعَدَ الرَّحْمَٰنُ عِبَادَهُ بِالْغَيْبِ ۚ إِنَّهُ كَانَ وَعْدُهُ مَأْتِيًّا
គឺឋានសួគ៌ាទាំងឡាយដ៏រមណី ដែលម្ចាស់មហា សប្បុរសបានសន្យាចំពោះពួកអ្នកគោរពលោក ដោយអទិស្សមាន ។ ការពិត សន្យារបស់លោក គឺពិតជាប្រការត្រូវមកដល់
لَا يَسْمَعُونَ فِيهَا لَغْوًا إِلَّا سَلَامًا ۖ وَلَهُمْ رِزْقُهُمْ فِيهَا بُكْرَةً وَعَشِيًّا
នៅក្នុងនោះ ពួកគេនឹងមិនឮទេ នូវពាក្យអសារឥតការ មាន តែសិរីសួស្តី ហើយសម្រាប់ពួកគេមានចំណីអាហាររបស់ពួកគេនៅក្នុងនោះ ពេលព្រឹក និង ពេលល្ងាច
تِلْكَ الْجَنَّةُ الَّتِي نُورِثُ مِنْ عِبَادِنَا مَنْ كَانَ تَقِيًّا
សួគ៌ានេះហើយ ដែលយើងនឹងផ្តល់ជាមរតកក្នុងចំណោមអ្នកដែលគោរព ប្រណិប័តន៍យើង ជាអ្នកដែលគោរពកោតខ្លាច
وَمَا نَتَنَزَّلُ إِلَّا بِأَمْرِ رَبِّكَ ۖ لَهُ مَا بَيْنَ أَيْدِينَا وَمَا خَلْفَنَا وَمَا بَيْنَ ذَٰلِكَ ۚ وَمَا كَانَ رَبُّكَ نَسِيًّا
យើងមិនដែលដាក់ចុះដោយគ្មានបទបញ្ជា របស់ម្ចាស់អ្នកនោះទេ សម្រាប់លោកគឺអ្វីដែលនៅចំពោះមុខយើង និងអ្វីដែលនៅពីក្រោយ ខ្នងយើង ព្រមទាំងអ្វីដែលមាននៅចន្លោះទាំងនោះ ម្ចាស់អ្នកពុំមែនជាអ្នកភ្លេចភ្លាំងទេ
رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا فَاعْبُدْهُ وَاصْطَبِرْ لِعِبَادَتِهِ ۚ هَلْ تَعْلَمُ لَهُ سَمِيًّا
គឺម្ចាស់មេឃទាំងឡាយ និងដី ព្រមទាំងអ្វីនៅចន្លោះទាំងពីរនេះ ហេតុនេះ សូមអ្នកគោរព ប្រណិប័តន៍លោក ហើយចូរប្រកាន់អត់ធ្មត់សំរាប់ការប្រណិបតន៍លោក ។ តើអ្នកដឹងថា លោក មានសទិសនាមមួយឬ?

Choose other languages: