Quran Apps in many lanuages:

Surah Ash-Shura Ayahs #48 Translated in Khmer

وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ وَلِيٍّ مِنْ بَعْدِهِ ۗ وَتَرَى الظَّالِمِينَ لَمَّا رَأَوُا الْعَذَابَ يَقُولُونَ هَلْ إِلَىٰ مَرَدٍّ مِنْ سَبِيلٍ
ហើយជនដែលអល់ឡោះបន្សាត់វង្វេងជននោះគ្មានទេ អ្នក គាំពារម្នាក់បន្ទាប់ពីលោក ហើយអ្នកនឹងឃើញពួកអយុត្តិធម៌ នៅខណៈដែលពួកគេបានឃើញ ទណ្ឌកម្ម ពួកគេនឹងនិយាយថា តើមានផ្លូវណាមួយឆ្ពោះត្រលប់ទៅលំនៅដ្ឋានវិញទេ?
وَتَرَاهُمْ يُعْرَضُونَ عَلَيْهَا خَاشِعِينَ مِنَ الذُّلِّ يَنْظُرُونَ مِنْ طَرْفٍ خَفِيٍّ ۗ وَقَالَ الَّذِينَ آمَنُوا إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ الظَّالِمِينَ فِي عَذَابٍ مُقِيمٍ
ហើយអ្នកនឹងឃើញពួកគេ នឹងត្រូវគេដាក់បង្ហាញពួកគេនៅលើនរក ករណី ពួកគេអោនលំទោនដោយអាប់ឱន ពួកគេពិនិត្យមើលដោយកន្ទុយភ្នែក ដែល លួចលាក់។ ហើយពួកដែលមានជំនឿបានថា ពួកដែលបានខាតបង់ ពិតជា ពួកដែលបានខាតបង់ខ្លួនពួកគេផ្ទាល់ និងគ្រួសារពួកគេនាថ្ងៃងើបឈរឡើង វិញ។ ការពិតពួកអយុត្តិធម៌ ពិតជានៅក្នុងទណ្ឌកម្មមួយដ៏ស្ថិតស្ថេរ
وَمَا كَانَ لَهُمْ مِنْ أَوْلِيَاءَ يَنْصُرُونَهُمْ مِنْ دُونِ اللَّهِ ۗ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ سَبِيلٍ
ហើយ ពួកគេ គ្មានពួកអ្នកគាំពារណាមួយ និងជួយសង្គ្រោះពួកគេក្រៅពីអល់ឡោះ ទេ។ ហើយ ជនដែលអល់ឡោះបានបន្សាត់វង្វេង ជននោះគ្មានផ្លូវណាមួយទេ
اسْتَجِيبُوا لِرَبِّكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ ۚ مَا لَكُمْ مِنْ مَلْجَإٍ يَوْمَئِذٍ وَمَا لَكُمْ مِنْ نَكِيرٍ
ចូរពួក អ្នកទទួលឆ្លើយតបទៅម្ចាស់ពួកអ្នក មុននឹងដល់ថ្ងៃមួយ ដែលគ?នា ទីត្រលប់ពីអល់ឡោះវិញទេ។ នៅថ្ងៃនោះ ពួកអ្នកគ្មានទីជំរកណាមួយ ហើយ ពួកអ្នកក៏គ?នា អ្នកបដិសេធណាម្នាក់ដែរ
فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا الْبَلَاغُ ۗ وَإِنَّا إِذَا أَذَقْنَا الْإِنْسَانَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ الْإِنْسَانَ كَفُورٌ
ហើយបើពួកគេបានបែរគេច ចេញ ក៏យើងមិនបានចាត់បញ្ជូនអ្នក ជាអ្នកថែការពារលើពួកគេដែរ។ ភារកិច្ច អ្នកគ្មានអ្វីក្រៅពីការផ្តល់ដំណឹង ។ ហើយការពិតកាលណា យើងបានឱ្យមនុស្ស បានភ្លក្សរសជាតិ មេត្តាករុណាពីយើង មនុស្សបានភ្លើត ភ្លើននឹងក្តីមេត្តាករុណា នោះ។ ហើយ បើអកុសលមួយបានប៉ះត្រូវពួកគេ ដោយសារតែអ្វីដែលដៃពួកគេ បានប្រព្រឹត្តឡើង មនុស្សពិតជាអកតញ្ញូ

Choose other languages: