Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #52 Translated in Khmer

رَبِّ مُوسَىٰ وَهَارُونَ
គឺជាម្ចាស់របស់មូសា និងហារូន
قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ فَلَسَوْفَ تَعْلَمُونَ ۚ لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ أَجْمَعِينَ
ហ្វារ៉ាអុងថា ហេតុអ្វីបានពួកអ្នកជឿ ចំពោះមូសាមុននឹងយើងអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់មូសា គឺពិតជាចៅហ្វាយនាយ របស់ពួកអ្នក ដែលបានបង្រៀនពួកអ្នក នូវវិជ្ជាមន្តអាគម ដូចនេះ ពួកអ្នកគង់តែដឹងទេ យើងពិត ជានឹងកាត់ដៃជើងរបស់ពួកអ្នកដោយឆ្លាស់គ្នា ហើយយើងពិតជានឹងដោតឆ្កាងពួកអ្នកទាំងអស់ គ្នា
قَالُوا لَا ضَيْرَ ۖ إِنَّا إِلَىٰ رَبِّنَا مُنْقَلِبُونَ
ពួកគ្រូមន្តអាគមនិយាយថា មិនជាបញ្ហាទេ! ការពិតពួកយើង គឺជាពួកអ្នកវិលត្រឡប់ទៅ កាន់ម្ចាស់របស់ពួកយើង
إِنَّا نَطْمَعُ أَنْ يَغْفِرَ لَنَا رَبُّنَا خَطَايَانَا أَنْ كُنَّا أَوَّلَ الْمُؤْمِنِينَ
ពួកយើងអន្ទះអន្ទែង ចង់ឱ្យម្ចាស់យើងអភ័យទោសឱ្យពួកយើង នូវ បាបកម្មទាំងឡាយរបស់ពួកយើង ដើម្បីឱ្យពួកយើងបានក្លាយទៅជាមនុស្សដែលដំបូងគេបង្អស់ នៃពួកអ្នកដែលមានជំនឿ
وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي إِنَّكُمْ مُتَّبَعُونَ
រួចមក យើងក៏បានវ៉ាហ៊ីទៅកាន់មូសា ចូរអ្នកធ្វើរាត្រីចរជាមួយនឹង បណ្តាពួកដែលគោរពយើង ការពិតពួកអ្នកគឺជាពួកដែលត្រូវគេដេញតាម

Choose other languages: