Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #158 Translated in Khmer

مَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا فَأْتِ بِآيَةٍ إِنْ كُنْتَ مِنَ الصَّادِقِينَ
អ្នកគ្មានអ្វីក្រៅពីជាមនុស្សម្នាក់ដូចតែយើងដែរ។ ដូចនេះ ចូរអ្នកពាំនាំមកនូវ ភស្តុតាងណាមួយ ប្រសិនបើអ្នកក្នុងចំណោមពួកអ្នកទៀងត្រង់មែន
قَالَ هَٰذِهِ نَاقَةٌ لَهَا شِرْبٌ وَلَكُمْ شِرْبُ يَوْمٍ مَعْلُومٍ
សាឡេះថា នេះជាសត្វ អូដ្ឋញីមួយ វាត្រូវការទឹកផឹក ហើយពួកអ្នកក៏ត្រូវការទឹកផឹកតាមថ្ងៃមួយដែលត្រូវកំណត់
وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابُ يَوْمٍ عَظِيمٍ
ហើយចូរពួកអ្នកកុំប៉ះពាល់វា នូវអំពើអាក្រក់ណាមួយ បើពុំនោះទេ ទណ្ឌកម្មនាថ្ងៃមួយដ៏ធំសម្បើម នឹងចាប់ក្របួចយកពួកអ្នក
فَعَقَرُوهَا فَأَصْبَحُوا نَادِمِينَ
ក្រោយមក ពួកគេបានចាក់សំលាប់សត្វអូដ្ឋញីនោះ រួចមកពួកគេ បានក្លាយទៅជាពួកអ្នកស្តាយក្រោយ
فَأَخَذَهُمُ الْعَذَابُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ទណ្ឌកម្មក៏បានក្របួចយកពួកគេ ពិតប្រាកដណាស់ក្នុង ព្រឹត្តិការណ៍នេះ គឺពិតជាមេរៀនមួយ ហើយពួកគេភាគច្រើន មិនបានក្លាយទៅជាពួកអ្នកដែលជឿ

Choose other languages: