Quran Apps in many lanuages:

Surah As-Sajda Ayahs #29 Translated in Khmer

إِنَّ رَبَّكَ هُوَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ការពិតម្ចាស់របស់អ្នក លោកនឹង វិនិច្ឆ័យរវាងពួកគេ នាថ្ងៃងើបឡើងវិញនៅក្នុងអ្វីដែលពួកគេធ្លាប់តែខ្វែងគំនិត គ្នា
أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ ۖ أَفَلَا يَسْمَعُونَ
តើពុំទាន់ចង្អុលបង្ហាញចំពោះពួកគេទេឬ? ជាច្រើនដែលយើងបាន ធ្វើឱ្យវិនាសនៃជំនាន់ៗនាកាលសម័យមុនពួកគេ ពួកគេដើរនៅក្នុងលំនៅឋាន ទាំងឡាយរបស់ពួកគេ។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ ប្រាកដជាភស្តុ- តាងទាំងឡាយ។ ដូចនេះ តើពួកគេមិនឮទេឬ?
أَوَلَمْ يَرَوْا أَنَّا نَسُوقُ الْمَاءَ إِلَى الْأَرْضِ الْجُرُزِ فَنُخْرِجُ بِهِ زَرْعًا تَأْكُلُ مِنْهُ أَنْعَامُهُمْ وَأَنْفُسُهُمْ ۖ أَفَلَا يُبْصِرُونَ
តើពួកគេមិនទាន់ឃើញ ទេឬ? ជាការពិតណាស់ យើងកេណ្ឌទឹកឆ្ពោះទៅដីដ៏សោះកក្រោះ រួចមកដោយ សារទឹក យើងនឹងបញ្ចោញនូវដំណាំមួយ ដែលនឹងស៊ីនៃដំណាំនោះ ដោយសត្វ ពាហនៈទាំងឡាយរបស់ពួកគេ ព្រមទាំងខ្លួនពួកគេផ្ទាល់។ ដូចនេះ តើពួកគេនៅ តែមិនឃើញទៀតឬ?
وَيَقُولُونَ مَتَىٰ هَٰذَا الْفَتْحُ إِنْ كُنْتُمْ صَادِقِينَ
ហើយពួកគេនិយាយថា អង្កាល់ទៅជ័យជំនះនេះ បើអ្នកទាំងឡាយជាអ្នកទៀងត្រង់មែននោះ
قُلْ يَوْمَ الْفَتْحِ لَا يَنْفَعُ الَّذِينَ كَفَرُوا إِيمَانُهُمْ وَلَا هُمْ يُنْظَرُونَ
ចូរអ្នកថាចុះ នាថ្ងៃជ័យជំនះ នោះ ការជឿរបស់ពួកដែលមិនបានជឿ នឹងគ្មានសារៈប្រយោជន៍ទេចំពោះពួក គេ ហើយពួកគេក៏ជាពួកដែលគេនឹងមិនពន្យារឱ្យដែរ

Choose other languages: