Quran Apps in many lanuages:

Surah Ar-Rum Ayahs #12 Translated in Khmer

أَوَلَمْ يَتَفَكَّرُوا فِي أَنْفُسِهِمْ ۗ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُسَمًّى ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ
តើពួកគេមិន ទាន់ពិចារណានៅក្នុងខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃទាំង ឡាយ និងភពផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះទាំងពីរនោះទេ លុះត្រាតែ ដោយសច្ចៈ និងកាលកំនត់មួយដែលគេកំរិត។ ហើយជាការពិត ភាគច្រើនណាស់់ នៃពួកមនុស្ស ប្រាកដជាពួកដែលអជំនឿនូវការជួបនឹងម្ចាស់របស់ពួកគេ
أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
តើពួក គេមិនទាន់ធ្វើដំណើរនៅលើផែនដីទេឬ? ដើម្បីពួកគេនឹងពិនិត្យមើល តើទីបញ្ចប់ របស់ពួកដែលពីមុនៗពួកគេ បានក្លាយទៅជាយ៉ាងណាខ្លះ? ពួកនោះ ជាអ្នកខ្លាំងក្លា ជាងពួកគេ ខាងអានុភាព ហើយពួកនោះបានកាប់គាស់ដី ហើយបានកសាងឱ្យ ចំរើនីច្រើនជាងអ្វីដែលពួកគេបានកសាងឱ្យចំរើនទៅទៀត ព្រមទាំងមានរ៉សូលៗ របស់ពួកគេបាននាំទៅកាន់ពួកគេ នូវភស្តុតាងទាំងឡាយ។ ដូច្នេះ អល់ឡោះលោក ពុំមែនធ្វើបាបពួកគេទេ ក៏ប៉ុន្តែពួកគេទេ ធ្វើបាបចំពោះខ្លួនរបស់ពួកគេផ្ទាល់នោះ
ثُمَّ كَانَ عَاقِبَةَ الَّذِينَ أَسَاءُوا السُّوأَىٰ أَنْ كَذَّبُوا بِآيَاتِ اللَّهِ وَكَانُوا بِهَا يَسْتَهْزِئُونَ
ក្រោយមក អំពើទុក្ខទោស បានក្លាយទៅជាទីបញ្ចប់របស់ពួកដែលបានសាងអាក្រក់ ដោយសារពួកគេបានបដិសេធនឹងអាយ៉ាត់ទាំងឡាយរបស់អល់ឡោះ ព្រមទាំង ពួកគេធ្លាប់បានចំអកដាក់អាយ៉ាត់ៗនោះ
اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ثُمَّ إِلَيْهِ تُرْجَعُونَ
អល់ឡោះ លោកផ្តើមឱ្យកំណើត ដំបូង ក្រោយមក លោកនឹងឱ្យកំណើតម្តងទៀត ក្រោយមកគេនឹងនាំពួកអ្នកវិល ត្រឡប់ទៅកាន់លោកវិញ
وَيَوْمَ تَقُومُ السَّاعَةُ يُبْلِسُ الْمُجْرِمُونَ
ហើយនៅថ្ងៃអវសាននឹងកើតមានឡើង ពួកឧក្រិដ្ឋ ជននឹងអស់សង្ឃឹម

Choose other languages: