Quran Apps in many lanuages:

Surah An-Nur Ayahs #25 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ وَمَنْ يَتَّبِعْ خُطُوَاتِ الشَّيْطَانِ فَإِنَّهُ يَأْمُرُ بِالْفَحْشَاءِ وَالْمُنْكَرِ ۚ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ مَا زَكَىٰ مِنْكُمْ مِنْ أَحَدٍ أَبَدًا وَلَٰكِنَّ اللَّهَ يُزَكِّي مَنْ يَشَاءُ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ឱពួកដែលជឿ! ចូរពួកអ្នកកុំធ្វើតាមជំហានៗស្ហៃតន ជនណាហើយធ្វើតាម ជំហានៗស្ហៃតន ចូរជ្រាបថា ស្ហៃតនគឺពិតជានឹងបញ្ជាឱ្យសាងអំពើអាស្រូវ និង ប្រការមិនគប្បី។ ហើយប្រសិនបើគ្មានការុណភាពរបស់អល់ឡោះ និងក្តីអាណិត អាសូររបស់លោកទៅលើពួកអ្នកទេ គ្មានជនណាម្នាក់ក្នុងចំណោមពួកអ្នកត្រូវ បានជ្រះស្អាតទេជារៀងរហូត។ ក៏ប៉ុន្តែអល់ឡោះនឹងបន្សុទ្ធសំអាតជនដែល លោកប្រាថ្នា អល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកដឹងបំផុត
وَلَا يَأْتَلِ أُولُو الْفَضْلِ مِنْكُمْ وَالسَّعَةِ أَنْ يُؤْتُوا أُولِي الْقُرْبَىٰ وَالْمَسَاكِينَ وَالْمُهَاجِرِينَ فِي سَبِيلِ اللَّهِ ۖ وَلْيَعْفُوا وَلْيَصْفَحُوا ۗ أَلَا تُحِبُّونَ أَنْ يَغْفِرَ اللَّهُ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ហើយអ្នក ដែលប្រកបដោយក្តីអនុគ្រោះ និងធូរធារក្នុងចំណោមពួកអ្នក ចូរកុំស្បថថា ពួក គេនឹងឈប់ឧបត្ថម្ភទៅកាន់អ្នកជិតខាង ពួកទុរគតជន និងពួកភៀសខ្លួនក្នុងផ្លូវ អល់ឡោះ។ ពួកគេត្រូវតែអភ័យទោស និងអត់អោន។ តើពួកអ្នកមិនចូលចិត្តឱ្យ អល់ឡោះអភ័យទោសឱ្យពួកអ្នកទេឬ? អល់ឡោះ គឺជាអ្នកដែលអភ័យទោសឱ្យ អាណិតអាសូរបំផុត
إِنَّ الَّذِينَ يَرْمُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِي الدُّنْيَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌ
ការពិតពួកដែលចោទប្រកាន់ពួកនារីដែលបរិសុទ្ធ ដែលមិនយកចិត្តទុកដាក់់(ធ្វើប្រការអាក្រក់) ដែលជាអ្នកជឿ គេដាក់បណ្តាសា ពួកគេក្នុងលោកិយ និងលោកអវសាន ហើយសម្រាប់ពួកគេ ទណ្ឌកម្មដ៏ធំសម្បើម
يَوْمَ تَشْهَدُ عَلَيْهِمْ أَلْسِنَتُهُمْ وَأَيْدِيهِمْ وَأَرْجُلُهُمْ بِمَا كَانُوا يَعْمَلُونَ
នាថ្ងៃដែលអណ្តាតពួកគេ ដៃពួកគេ និងជើងពួកគេនឹងធ្វើសាក្សីទៅលើ ពួកគេ តាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
يَوْمَئِذٍ يُوَفِّيهِمُ اللَّهُ دِينَهُمُ الْحَقَّ وَيَعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِينُ
នៅថ្ងៃនោះអល់ឡោះនឹង បំពេញជូនពួកគេ នូវរង្វាន់របស់ពួកគេដ៏សច្ចៈ ហើយពួកគេនឹងដឹងថា អល់ឡោះ លោកពិតជាសច្ចៈ ជាក់ច្បាស់បំផុត

Choose other languages: