Quran Apps in many lanuages:

Surah An-Nisa Ayahs #138 Translated in Khmer

مَنْ كَانَ يُرِيدُ ثَوَابَ الدُّنْيَا فَعِنْدَ اللَّهِ ثَوَابُ الدُّنْيَا وَالْآخِرَةِ ۚ وَكَانَ اللَّهُ سَمِيعًا بَصِيرًا
ហើយជនណាដែលមានប្រាថ្នាកម្រៃលោកិយ គឺនៅឯអល់ឡោះមានកម្រៃលោកិយនិងបរលោក។ ហើយអល់ឡោះពិតជាអ្នកដែលឮបំផុត ជាអ្នកដែលឃើញបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوَّامِينَ بِالْقِسْطِ شُهَدَاءَ لِلَّهِ وَلَوْ عَلَىٰ أَنْفُسِكُمْ أَوِ الْوَالِدَيْنِ وَالْأَقْرَبِينَ ۚ إِنْ يَكُنْ غَنِيًّا أَوْ فَقِيرًا فَاللَّهُ أَوْلَىٰ بِهِمَا ۖ فَلَا تَتَّبِعُوا الْهَوَىٰ أَنْ تَعْدِلُوا ۚ وَإِنْ تَلْوُوا أَوْ تُعْرِضُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
ឱពួកដែលបានជឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកឈរដោយយុត្តិធម៌ ក្នុងការធ្វើជាសាក្សីដើម្បីអល់ឡោះទោះបីចំពោះខ្លួនពួកអ្នកផ្ទាល់មាតា បិតា និងញាតិជិតខាងក៏ដោយ។ បើគេជាអ្នកមានឬអ្នកក្រ ក៏អល់ឡោះជាអ្នកគ្រប់គ្រងគេទាំងពីរដែរ។ ដូច្នេះចូរពួកអ្នកកុំធ្វើតាមទំនើងក្រែង ពួកអ្នកមិនយុត្តិធម៌។ បើពួកអ្នកគ្រលៀស ឬគេចអល់ឡោះពិតជាអ្នកដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត
يَا أَيُّهَا الَّذِينَ آمَنُوا آمِنُوا بِاللَّهِ وَرَسُولِهِ وَالْكِتَابِ الَّذِي نَزَّلَ عَلَىٰ رَسُولِهِ وَالْكِتَابِ الَّذِي أَنْزَلَ مِنْ قَبْلُ ۚ وَمَنْ يَكْفُرْ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ وَالْيَوْمِ الْآخِرِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
ឱពួកដែលបានជឿ! ចូរពួកអ្នកជឿនឹងអល់ឡោះ ជឿរ៉សូលលោក ជឿគម្ពីរដែលលោកបានបញ្ចុះទៅលើរ៉សូលលោក និងជឿគម្ពីរដែលលោកបានបញ្ចុះកាលសម័យមុន។ ហើយជនណាដែលអជំនឿនឺងអល់ឡោះម៉ាឡាអ៊ីកាត់លោក គម្ពីររបស់លោក និងរ៉សូលលោក ហើយអជំនឿនឹងបរលោក ជននោះពិតជាភាន់វង្វេងដ៏សែនឆ្ងាយ
إِنَّ الَّذِينَ آمَنُوا ثُمَّ كَفَرُوا ثُمَّ آمَنُوا ثُمَّ كَفَرُوا ثُمَّ ازْدَادُوا كُفْرًا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًا
ការពិតពួកដែលបានជឿ ក្រោយមកបានអជំនឿ ក្រោយមកបានជឿ ក្រោយមកបានអជំនឿ ក្រោយមករឹតតែអជំនឿ អល់ឡោះពិតជានឹងមិនប្រោសប្រណីពួកគេឡើយ ហើយលោក ក៏មិនបង្ហាញផ្លូវជូនពួកគេដែរ
بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا
ចូរអ្នកផ្តល់ដំណឹងឹទៅពួកពុតត្បុតថា ពួកគេពិតជាត្រូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត

Choose other languages: