Quran Apps in many lanuages:

Surah An-Naml Ayahs #27 Translated in Khmer

إِنِّي وَجَدْتُ امْرَأَةً تَمْلِكُهُمْ وَأُوتِيَتْ مِنْ كُلِّ شَيْءٍ وَلَهَا عَرْشٌ عَظِيمٌ
ខ្ញុំពិតជាបានប្រទះនារីម្នាក់កំពុងគ្រប់គ្រងរាជចំពោះពួកគេ ហើយគេបានផ្តល់ឱ្យរាជិនីនោះ នៃសព្វសារពើរ រួចរាជិនីនោះមានបល្ល័ង្កមួយដ៏មហាធំធេង
وَجَدْتُهَا وَقَوْمَهَا يَسْجُدُونَ لِلشَّمْسِ مِنْ دُونِ اللَّهِ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ فَهُمْ لَا يَهْتَدُونَ
ខ្ញុំបានប្រទះរាជិនីព្រមទាំង ប្រជានុរាស្ត្ររបស់រាជិនីកំពុងលុតក្រាបចំពោះសុរិយា ដោយវាពុំមែនជាអល់ឡោះ។ ហើយ ស្ហៃតនបានតាក់តែងអំពើទាំងឡាយរបស់ពួកគេ រួចមកស្ហៃតនក៏បានរំខានពួកគេអំពីផ្លូវត្រូវ ដូចនេះ ពួកគេមិនទទួលមគ្គុទ្ទេសន៍
أَلَّا يَسْجُدُوا لِلَّهِ الَّذِي يُخْرِجُ الْخَبْءَ فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُخْفُونَ وَمَا تُعْلِنُونَ
រំខានមិនឱ្យពួកគេស៊ូជោទចំពោះអល់ឡោះ ដែល លោកនឹងបញ្ចោញអាថ៌កំបាំងក្នុងមេឃនិងដី ហើយលោកដឹងអ្វីដែលពួកអ្នកលាក់បំបាំង និង អ្វីដែលអ្នកទាំងឡាយលាតត្រដាង
اللَّهُ لَا إِلَٰهَ إِلَّا هُوَ رَبُّ الْعَرْشِ الْعَظِيمِ ۩
គឺអល់ឡោះគ្មានម្ចាស់ណាទេ មានតែលោកជាម្ចាស់ អារ៉ស្សដ៏មហាធំធេង
قَالَ سَنَنْظُرُ أَصَدَقْتَ أَمْ كُنْتَ مِنَ الْكَاذِبِينَ
ស៊ូឡៃម៉ានថា យើងនឹងពិនិត្យមើល តើអ្នកបាននិយាយពិត ឬមួយ អ្នកបានក្លាយទៅក្នុងចំណោមពួកអ្នកភូតកុហក?

Choose other languages: