Quran Apps in many lanuages:

Surah An-Nahl Ayahs #48 Translated in Khmer

بِالْبَيِّنَاتِ وَالزُّبُرِ ۗ وَأَنْزَلْنَا إِلَيْكَ الذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ
ដោយនាំអាយ៉ាត់ៗ និងសន្តគម្ពីរ ហើយយើងបានដាក់ចុះទៅកាន់ អ្នកនូវការរំលឹក ដើម្បីអ្នកនឹងបញ្ជាក់ទៅកាន់មនុស្ស នូវអ្វីដែលត្រូវបានដាក់ចុះទៅកាន់ ពួកគេ ហើយសង្ឃឹមថា ពួកគេនឹងជញ្ជឹងគិត
أَفَأَمِنَ الَّذِينَ مَكَرُوا السَّيِّئَاتِ أَنْ يَخْسِفَ اللَّهُ بِهِمُ الْأَرْضَ أَوْ يَأْتِيَهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
តើពួកដែលបានធ្វើល្បិចកល អាក្រក់ទាំងឡាយ ត្រូវបានសុខសាន្តពីករណីដែលអល់ឡោះនឹងកប់ពួកគេទៅក្នុងដី ឬពីទណ្ឌកម្មនឹងទៅដល់ពួកគេ ទាំងសភាពដែលពួកគេមិនដឹងខ្លួនឬ
أَوْ يَأْخُذَهُمْ فِي تَقَلُّبِهِمْ فَمَا هُمْ بِمُعْجِزِينَ
ឬលោកនឹង ចាប់យកពួកគេ ទាំងក្នុងការធ្វើចលនារបស់ពួកគេ ពេលនោះពួកគេពុំអាចទប់ទល់ បានឡើយ
أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ
ឬលោកនឹងចាប់យកពួកគេទាំងលើការខ្លាចរអែងមួយ ពីព្រោះម្ចាស់ របស់ពួកអ្នក ពិតជាអ្នកដែលអាសូរ និងអាណិតបំផុត
أَوَلَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَيَّأُ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ
តើពួកគេមិនទាន់ឃើញទេឬ ចំពោះវត្ថុនីមួយៗ ដែលអល់ឡោះបានបង្កើត ដែលវាបន្លាយស្រមោលពីស្តាំទៅឆ្វេង ដោយការអោនលំទោនមួយចំពោះអល់ឡោះ ខណៈដែលពួកគេជាអ្នកដែលបង្អោនកាយ

Choose other languages: