Quran Apps in many lanuages:

Surah An-Nahl Ayahs #120 Translated in Khmer

وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ហើយចូរពួកអ្នកកុំពោលសំដីចំពោះអ្វីដែលអណ្តាតពួកអ្នកសំដែងការភូតកុហក នេះគឺជាប្រការហាឡាល់ ហើយនេះគឺជាប្រកាហារ៉ាម ដើម្បីពួកអ្នកប្រឌិតទៅលើ អល់ឡោះនូវការភូតកុហក។ ការពិតពួកដែលច្នៃប្រឌិតទៅលើអល់ឡោះ នូវការភូត កុហកនឹងមិនជោគជ័យឡើយ
مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ
ក្តីត្រេកត្រអាលដ៏តិចតួចបំផុត ហើយសម្រាប់ពួក គេទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِنْ قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ហើយយើងបានហាមឃាត់ទៅលើពួកដែលកើត ជាយ៉ាហ៊ូទ នូវអ្វីដែលយើងបាននិទានទៅលើអ្នកកាលពីមុន។ ហើយយើងគឺមិនបាន បំពានទៅចំពោះពួកគេទេ ក៏ប៉ុន្តែពួកគេធ្លាប់បានបំពានចំពោះខ្លួនពួកគេផ្ទាល់
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ក្រោយមក ការពិតម្ចាស់របស់អ្នក សម្រាប់ពួកដែលសាងអំពើអាក្រក់ ដោយការ ល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពបន្ទាប់ពីនោះមក ហើយពួកគេបានសាង កុសល ការពិតម្ចាស់របស់អ្នក បន្ទាប់ពីករណីនេះមក ពិតជាអ្នកអភ័យទោសឱ្យ ជា អ្នកអាណិតអាសូរបំផុត
إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ
ពិតប្រាកដអ៊ីព្រហ៊ីម គឺជាមេដឹកនាំម្នាក់ ដែលមាន វិសាស្សភាព(ស្និទ្ធស្នាល) មានភក្តីភាពបំផុតចំពោះអល់ឡោះ ហើយគាត់ក៏ពុំដែល មានក្នុងចំណោមពួកស៊ីរិកដែរ

Choose other languages: