Download Mobile App:

Surah Al-Muzzammil Ayah #20 Translated in Khmer

إِنَّ رَبَّكَ يَعْلَمُ أَنَّكَ تَقُومُ أَدْنَىٰ مِنْ ثُلُثَيِ اللَّيْلِ وَنِصْفَهُ وَثُلُثَهُ وَطَائِفَةٌ مِنَ الَّذِينَ مَعَكَ ۚ وَاللَّهُ يُقَدِّرُ اللَّيْلَ وَالنَّهَارَ ۚ عَلِمَ أَنْ لَنْ تُحْصُوهُ فَتَابَ عَلَيْكُمْ ۖ فَاقْرَءُوا مَا تَيَسَّرَ مِنَ الْقُرْآنِ ۚ عَلِمَ أَنْ سَيَكُونُ مِنْكُمْ مَرْضَىٰ ۙ وَآخَرُونَ يَضْرِبُونَ فِي الْأَرْضِ يَبْتَغُونَ مِنْ فَضْلِ اللَّهِ ۙ وَآخَرُونَ يُقَاتِلُونَ فِي سَبِيلِ اللَّهِ ۖ فَاقْرَءُوا مَا تَيَسَّرَ مِنْهُ ۚ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَقْرِضُوا اللَّهَ قَرْضًا حَسَنًا ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ هُوَ خَيْرًا وَأَعْظَمَ أَجْرًا ۚ وَاسْتَغْفِرُوا اللَّهَ ۖ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ការពិតម្ចាស់របស់អ្នក លោកដឹងថា អ្នកប្រាកដជាឈរ (សឡាតិ៍) ជិតពីរភាគបីនៃពេលយប់ ឬពាក់ កណ្តាល នៃពេលយប់ ឬមួយភាគបីនៃពេលយប់ និងមួយក្រុមនៃពួកអ្នក ដែលមាននៅជាមួយអ្នក។ ហើយអល់ឡោះ លោកកំណត់ពេលយប់ និងពេលថ្ងៃ។ លោកដឹងថា ពួកអ្នកមិនអាចគណនានូវយប់ បានសោះឡើយ លោកក៏បានទទួលការសារភាពទៅលើពួកអ្នក ដោយការយល់យោគ។ ដូច្នេះ ចូរពួក អ្នកអានអ្វីដែលងាយស្រួលអំពីអាល់គួរអាន។ លោកដឹងថា ក្នុងចំណោមពួកអ្នក នឹងមានអ្នកជំងឺ និងពួកផ្សេងទៀត ដែលបានធ្វើដំណើរនៅលើដី ពួកគេស្វែងរកនៃឧត្តមភាពរបស់អល់ឡោះ ព្រម ទាំងពួកផ្សេងទៀត បានប្រយុទ្ធក្នុងផ្លូវអល់ឡោះ។ ដូចនេះ ចូរពួកអ្នកសូត្រអ្វីដែលងាយស្រួល អំពីអាល់គួរអាន។ ហើយចូរពួកអ្នកបញ្ឈរសឡាតិ៍ និងផ្តល់ហ្សាកាតិ៍ និងឱ្យបុលទៅអល់ឡោះ នូវបំណុលមួយដ៏កុសល។ អំពើល្អដែលពួកអ្នកត្រៀមសម្រាប់ខ្លួនពួកអ្នកផ្ទាល់ ពួកអ្នកនឹងប្រទះ ឃើញអំពើនោះ នៅឯអល់ឡោះ គឺជាការល្អ និងជារង្វាន់មួយដ៏ធំធេងជាង។ ចូរពួកអ្នកសុំអភ័យ ទោសទៅចំពោះអល់ឡោះ។ អល់ឡោះ ពិតជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតស្រលាញ់បំផុត