Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #94 Translated in Khmer

بَلْ أَتَيْنَاهُمْ بِالْحَقِّ وَإِنَّهُمْ لَكَاذِبُونَ
ផ្ទុយទៅវិញ យើងបាននាំការពិតទៅដល់ពួកគេ ហើយពួកគេប្រាកដជាពួកភូតកុហកមែន
مَا اتَّخَذَ اللَّهُ مِنْ وَلَدٍ وَمَا كَانَ مَعَهُ مِنْ إِلَٰهٍ ۚ إِذًا لَذَهَبَ كُلُّ إِلَٰهٍ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍ ۚ سُبْحَانَ اللَّهِ عَمَّا يَصِفُونَ
អល់ឡោះមិនបានទទួលយកនរណាម្នាក់ធ្វើជាបុត្រទេ ហើយទន្ទឹមនឹងលោកក៏គ្មាន ម្ចាស់?ណាម្នាក់ដែរ បើពុំនោះសោតទេ ម្ចាស់នីមួយៗប្រាកដជាបានធ្វើដំណើរទៅតាមអ្វី ដែលខ្លួនបានបង្កើត ហើយប្រាកដជាភាគខ្លះនៃពួកគេមានប្រៀបលើភាគខ្លះ។ មហាកត្តិ គុណអល់ឡោះអំពីអ្វីដែលពួកគេពិពណ៌នា
عَالِمِ الْغَيْبِ وَالشَّهَادَةِ فَتَعَالَىٰ عَمَّا يُشْرِكُونَ
ជាអ្នកដែលដឹងរាល់អាថ៌កំបាំង និងអ្វីៗ ដែលបើកចំហ ដូចនេះ លោកខ្ពង់ខ្ពស់បំផុត ពីអ្វីដែលពួកគេធ្វើស៊ីរិក
قُلْ رَبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ
ថាទៅ ឱម្ចាស់ របស់ខ្ញុំ! ប្រសិនបើលោកផ្តល់ឱ្យខ្ញុំមើលឃើញយ៉ាងប្រាកដ នូវអ្វីដែលគេបានសន្យាចំពោះ ពួកគេ
رَبِّ فَلَا تَجْعَلْنِي فِي الْقَوْمِ الظَّالِمِينَ
ឱម្ចាស់ខ្ញុំ! ដូចនេះសូមលោកមេត្តាកុំចាត់ទុកខ្ញុំនៅក្នុងពួកដែលបំពាន

Choose other languages: