Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #78 Translated in Khmer

وَإِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ عَنِ الصِّرَاطِ لَنَاكِبُونَ
រីឯពួកអ្នកដែលមិនព្រមជឿថ្ងៃអវសាន ប្រាកដជាពួកដែលញែកឃ្លាតពីផ្លូវនោះ
وَلَوْ رَحِمْنَاهُمْ وَكَشَفْنَا مَا بِهِمْ مِنْ ضُرٍّ لَلَجُّوا فِي طُغْيَانِهِمْ يَعْمَهُونَ
ហើយប្រសិនបើយើងបានអាណិតអាសូរពួកគេ ហើយក៏យើងបានកំចាត់នូវឧបសគ្គដែល មាននៅនឹងពួកគេនោះ ពួកគេប្រាកដជានឹងត្រូវបានឋិតនៅបន្តក្នុងការបំពារបំពាន ដែល ពួកគេរារែក
وَلَقَدْ أَخَذْنَاهُمْ بِالْعَذَابِ فَمَا اسْتَكَانُوا لِرَبِّهِمْ وَمَا يَتَضَرَّعُونَ
ហើយយើងបានច្បាមយកពួកគេយ៉ាងប្រាកដដោយទណ្ឌកម្ម ប៉ុន្តែពួក គេនៅតែមិនទាន់បានចុះចូល បង្អោនទៅកាន់ម្ចាស់របស់ពួកគេ ហើយពួកគេនៅតែមិន ព្រមទទូចអង្វរកទៀត
حَتَّىٰ إِذَا فَتَحْنَا عَلَيْهِمْ بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمْ فِيهِ مُبْلِسُونَ
ទាល់តែកាលណាយើងបានបើកទៅលើពួកគេ នូវទ្វារមួយ ដែលប្រកបដោយទណ្ឌកម្មដ៍រឹងត្អឹង ពេលនោះ ពួកគេជាពួកអស់សង្ឃឹមក្នុងរឿងនេះ
وَهُوَ الَّذِي أَنْشَأَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَا تَشْكُرُونَ
ហើយលោកដែលបានបង្កើតសម្រាប់ពួកអ្នកនូវសោតវិញ្ញាណ ចក្ខុវិញ្ញាណនិងចិត្ត។ តិចតួច បំផុតដែលពួកអ្នកសំដែងឧបការគុណ

Choose other languages: