Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #104 Translated in Khmer

لَعَلِّي أَعْمَلُ صَالِحًا فِيمَا تَرَكْتُ ۚ كَلَّا ۚ إِنَّهَا كَلِمَةٌ هُوَ قَائِلُهَا ۖ وَمِنْ وَرَائِهِمْ بَرْزَخٌ إِلَىٰ يَوْمِ يُبْعَثُونَ
ដើម្បីខ្ញុំនឹងសាងកុសលនៅក្នុងអ្វីដែលខ្ញុំបានបោះបង់ ចោល។ ទេៗ នេះគឺពិតជាពាក្យសំដីមួយ ដែលគ្រាន់តែគេពោលពាក្យប៉ុណ្ណោះ។ ហើយនៅ ពីក្រោយខ្នងរបស់ពួកគេ គឺមានរបាំងមួយរហូតដល់ថ្ងៃដែលគេនឹងប្រោសពួកគេឡើងវិញ
فَإِذَا نُفِخَ فِي الصُّورِ فَلَا أَنْسَابَ بَيْنَهُمْ يَوْمَئِذٍ وَلَا يَتَسَاءَلُونَ
ក្រោយមកកាលណាគេបានផ្លុំត្រែ ពេលនោះគ្មានសោះឡើយញាតិលោហិតរវាង ពួកគេនាថ្ងៃនោះ ហើយពួកគេក៏នឹងមិនបានសាកសួរគ្នាទៅវិញទៅមកដែរ
فَمَنْ ثَقُلَتْ مَوَازِينُهُ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ក្រោយមក ជនណាដែលទំងន់(កុសល)ទាំងឡាយរបស់គេបានធ្ងន់ ជនទាំងនោះគឺជាពួកដែលជោគ ជ័យ
وَمَنْ خَفَّتْ مَوَازِينُهُ فَأُولَٰئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ فِي جَهَنَّمَ خَالِدُونَ
ហើយជនណាដែលទំងន់(កុសល)ទាំងឡាយរបស់គេបានស្រាល ជនទាំងនោះ ហើយ ដែលធ្វើឱ្យខាតបង់នូវខ្លួនពួកគេផ្ទាល់ក្នុងនរកឆាបឆេះ ពួកគេស្ថិតជាអនន្តកាល
تَلْفَحُ وُجُوهَهُمُ النَّارُ وَهُمْ فِيهَا كَالِحُونَ
ភ្លើងនរកនឹងឆេះមុខមាត់ពួកគេ ហើយពួកគេស្ថិតក្នុងនរកទាំងបបូរមាត់រួញ

Choose other languages: