Quran Apps in many lanuages:

Surah Al-Jinn Ayahs #13 Translated in Khmer

وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَاعِدَ لِلسَّمْعِ ۖ فَمَنْ يَسْتَمِعِ الْآنَ يَجِدْ لَهُ شِهَابًا رَصَدًا
ពួកយើងធ្លាប់បានអង្គុយនៅទីកន្លែងអង្គុយនាឯមេឃដើម្បីស្តាប់។ ក៏ប៉ុន្តែឥឡូវនេះ ជនណាដែលត្រងត្រាប់ស្តាប់ជននោះនឹងជួបប្រទះនូវដុំភ្លើងមួយ ដែលរង់ចាំ ឃ្លាំមើលចំពោះគេ
وَأَنَّا لَا نَدْرِي أَشَرٌّ أُرِيدَ بِمَنْ فِي الْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا
ពួកយើងមិនបានដឹងទេថា តើប្រការអាក្រក់ឬ ដែលពួកគេចង់ឱ្យមាន ដល់ជនដែលនៅឯដី ឬក៏ម្ចាស់ពួកគេចង់ឱ្យពួកគេមានសុភវិនិច្ឆ័យ
وَأَنَّا مِنَّا الصَّالِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَائِقَ قِدَدًا
ហើយក្នុងចំណោមពួក យើង ពិតជាមានអ្នកសាងកុសល ហើយក្នុងចំណោមពួកយើង មានអ្នកផ្ទុយពីនេះ ពួកយើងជា អ្នកមានផ្លូវផ្សេងៗគ្នា
وَأَنَّا ظَنَنَّا أَنْ لَنْ نُعْجِزَ اللَّهَ فِي الْأَرْضِ وَلَنْ نُعْجِزَهُ هَرَبًا
ពួកយើងបានដឹងច្បាស់ថា ពួកយើងពិតជាមិនអាចយកឈ្នះអល់ឡោះ នៅឯដី ហើយពួកយើងក៏មិនអាចគេចផុតពីលោកបានដោយការរត់គេចខ្លួនដែរ
وَأَنَّا لَمَّا سَمِعْنَا الْهُدَىٰ آمَنَّا بِهِ ۖ فَمَنْ يُؤْمِنْ بِرَبِّهِ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا
ហើយ កាលណាពួកយើងបានឮមគ្គុទ្ទេសន៍ ពួកយើងពិតជាបានជឿនឹងមគ្គុទ្ទេសក៍នោះ។ ជនដែល មានជំនឿនឹងម្ចាស់របស់គេ ជននោះមិនខ្លាចការខាតបង់ និងកំហុសបាបកម្មណាមួយដែរ

Choose other languages: