Quran Apps in many lanuages:

Surah Al-Jathiya Ayahs #35 Translated in Khmer

وَأَمَّا الَّذِينَ كَفَرُوا أَفَلَمْ تَكُنْ آيَاتِي تُتْلَىٰ عَلَيْكُمْ فَاسْتَكْبَرْتُمْ وَكُنْتُمْ قَوْمًا مُجْرِمِينَ
រីឯចំពោះពួកដែលបានអជំនឿវិញ តើអាយ៉ាត់ៗរបស់យើង មិនទាន់បានត្រូវគេសូត្រអាយ៉ាត់នោះទៅលើពួកអ្នកនវ រួចមក ពួកអ្នក បានកាន់ប្ញកឆ្មើងឆ្មៃ ហើយពួកអ្នកជាក្រុមមនុស្សមួយ ដែលជាឧក្រិដ្ឋជនទេឬ?
وَإِذَا قِيلَ إِنَّ وَعْدَ اللَّهِ حَقٌّ وَالسَّاعَةُ لَا رَيْبَ فِيهَا قُلْتُمْ مَا نَدْرِي مَا السَّاعَةُ إِنْ نَظُنُّ إِلَّا ظَنًّا وَمَا نَحْنُ بِمُسْتَيْقِنِينَ
ហើយកាល ណាគេថា ការសន្យារបស់អល់ឡោះ គឺពិតជាសច្ចៈ ហើយថ្ងៃបរលោកគ្មានការសង្ស័យឡើយ ក្នុងរឿងថ្ងៃនោះ។ ពួកអ្នកថា យើងមិនដឹងទេ តើថ្ងៃបរលោកនោះគឺជាអ្វី? គ្មានអ្វីក្រៅពីការ នឹកស្មានមួយ ដែលយើងបាននឹកស្មានឡើយ។ ហើយពួកយើង ពុំមែនជាពួកអ្នកជឿជាក់ដែរ
وَبَدَا لَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយបានលេចធ្លោឡើងចំពោះពួកគេ ដោយអកុសលទាំងឡាយ នៃអ្វីដែលពួកគេ បានប្រព្រឹត្ត ហើយបានគ្របដណ្តប់ពួកគេ អ្វីដែលពួកគេធ្លាប់ចំអកដាក់
وَقِيلَ الْيَوْمَ نَنْسَاكُمْ كَمَا نَسِيتُمْ لِقَاءَ يَوْمِكُمْ هَٰذَا وَمَأْوَاكُمُ النَّارُ وَمَا لَكُمْ مِنْ نَاصِرِينَ
ហើយ គេថា ថ្ងៃនេះ យើងភ្លេចពួកអ្នកហើយ ដូចដែលពួកអ្នកបានភ្លេចជំនួបថ្ងៃរបស់ពួក អ្នកនេះដែរ។ ហើយជំរករបស់ពួកអ្នកគឺនរក។ ហើយគ្មានទេសម្រាប់ពួកអ្នក ពួកដែល ជួយស្រោចស្រង់
ذَٰلِكُمْ بِأَنَّكُمُ اتَّخَذْتُمْ آيَاتِ اللَّهِ هُزُوًا وَغَرَّتْكُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ لَا يُخْرَجُونَ مِنْهَا وَلَا هُمْ يُسْتَعْتَبُونَ
រឿងរបស់ពួកអ្នកនេះ គឺបណ្តាលមកពីពួកអ្នក បានទទួលយក អាយ៉ាត់ៗអល់ឡោះធ្វើជាការលេងសើច ហើយជីវិតលោកីយ៍បានបោកប្រាស់ពួក អ្នក។ ដូច្នេះ ថ្ងៃនេះ ពួកគេមិនត្រូវគេបញ្ចោញពីនរក ហើយពួកគេក៏មិនត្រូវគេលើក លែងទោសឱ្យដែរ

Choose other languages: