Quran Apps in many lanuages:

Surah Al-Insan Ayahs #28 Translated in Khmer

فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ آثِمًا أَوْ كَفُورًا
ដូចនេះ ចូរអ្នកអត់ធ្មត់ ចំពោះការសម្រេចរបស់ម្ចាស់អ្នក ហើយចូរអ្នកកុំគោរពតាមជនបាបកម្ម ឬអ្នកអជំនឿណាមួយ ក្នុងចំណោមពួកគេ
وَاذْكُرِ اسْمَ رَبِّكَ بُكْرَةً وَأَصِيلًا
ហើយចូរអ្នករំលឹកឈ្មោះម្ចាស់របស់អ្នកទាំងព្រឹក និងពេលល្ងាច
وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا
ហើយក្នុងពេលយប់ ចូរអ្នកស៊ូជោទចំពោះលោក ហើយចូរអ្នកសូត្រធម៌បរិសុទ្ធទៅលោក នា ពេលយប់ដ៏វែងអន្លាយ
إِنَّ هَٰؤُلَاءِ يُحِبُّونَ الْعَاجِلَةَ وَيَذَرُونَ وَرَاءَهُمْ يَوْمًا ثَقِيلًا
ពួកទាំងអស់នេះ ពិតជាពេញចិត្តនូវអ្វីដែលឆាប់ភ្លាមៗ ហើយពួកគេទុក ចោលខាងក្រោយខ្នងរបស់ពួកគេ នូវថ្ងៃមួយដ៏ធ្ងន់ធ្ងរបំផុត
نَحْنُ خَلَقْنَاهُمْ وَشَدَدْنَا أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَا أَمْثَالَهُمْ تَبْدِيلًا
យើងបានបង្កើតពួកគេ ហើយ យើងបានពង្រឹងផែនខ្លួនប្រាណពួកគេ។ ហើយកាលណាយើងមានប្រាថ្នា យើងនឹងផ្លាស់ប្តូរ (អ្នកផ្សេង) ឱ្យដូចពួកគេនូវការផ្លាស់ប្តូរពេញលេញមួយ

Choose other languages: