Quran Apps in many lanuages:

Surah Al-Furqan Ayahs #69 Translated in Khmer

وَالَّذِينَ يَقُولُونَ رَبَّنَا اصْرِفْ عَنَّا عَذَابَ جَهَنَّمَ ۖ إِنَّ عَذَابَهَا كَانَ غَرَامًا
ហើយពួកដែលកំពុងបន្លឺឡើងថា ឱម្ចាស់របស់យើង! សូមលោកមេត្តា បញ្ចៀសអំពីយើងនូវទណ្ឌកម្មនរកឆាបឆេះ។ ប្រាកដណាស់ទណ្ឌកម្មនេះ គឺមានជាប់ជានិច្ច
إِنَّهَا سَاءَتْ مُسْتَقَرًّا وَمُقَامًا
ជាការពិតណាស់ ទណ្ឌកម្មនេះ គឺអាក្រក់បំផុតនូវទីស្នាក់អាស្រ័យ និងទីតាំងនៅ
وَالَّذِينَ إِذَا أَنْفَقُوا لَمْ يُسْرِفُوا وَلَمْ يَقْتُرُوا وَكَانَ بَيْنَ ذَٰلِكَ قَوَامًا
ហើយពួកដែលកាលណា ប្រសិនបើពួកគេបានចាយវាយនោះ ពួកគេនឹងមិនកញ្ជះកញ្ជាយ ហើយពួកគេក៏មិនកំណាញ់ស្វិត គេចំណាយចាយដោយធុនកណ្តាលរវាងទាំងពីរនេះ
وَالَّذِينَ لَا يَدْعُونَ مَعَ اللَّهِ إِلَٰهًا آخَرَ وَلَا يَقْتُلُونَ النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَلَا يَزْنُونَ ۚ وَمَنْ يَفْعَلْ ذَٰلِكَ يَلْقَ أَثَامًا
ពួកដែលមិនបួងសួងជាមួយនឹងអល់ឡោះ ទៅកាន់ម្ចាស់ផ្សេង ពួកដែលមិនធ្វើ ឃាតជិវិតដែលអល់ឡោះបានហាមឃាត់ លុះត្រាតែដោយធាតុពិត និងពួក ដែលមិនប្រព្រឹត្តអនិតិសង្វាស។ ជនណាដែលប្រព្រឹត្តអំពើទាំងនេះ ជននោះពិត ជាប្រទះនូវបាបកម្មមួយ
يُضَاعَفْ لَهُ الْعَذَابُ يَوْمَ الْقِيَامَةِ وَيَخْلُدْ فِيهِ مُهَانًا
គេនឹងបង្កើនទ្វេឡើងចំពោះជននោះ នូវទណ្ឌកម្ម នាថ្ងៃរស់ឡើងវិញ ហើយគេនឹងឋិតនៅអនន្តកាលក្នុងទណ្ឌកម្មនោះ ដោយភាព ទុរយស

Choose other languages: