Quran Apps in many lanuages:

Surah Al-Ankabut Ayahs #9 Translated in Khmer

مَنْ كَانَ يَرْجُو لِقَاءَ اللَّهِ فَإِنَّ أَجَلَ اللَّهِ لَآتٍ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
ជនណាដែល មានសង្ឃឹមចំពោះការជួបនឹងអល់ឡោះ កាលកំណត់របស់អល់ឡោះ គឺពិតជាត្រូវមក ដល់ ហើយលោកជាអ្នកឮ ជាអ្នកដឹងបំផុត
وَمَنْ جَاهَدَ فَإِنَّمَا يُجَاهِدُ لِنَفْسِهِ ۚ إِنَّ اللَّهَ لَغَنِيٌّ عَنِ الْعَالَمِينَ
ហើយជនណាបានតស៊ូ ការពិតជននោះ តស៊ូសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ អល់ឡោះពិតជាអ្នកមានលើសពីលោកទាំងមូល
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ الَّذِي كَانُوا يَعْمَلُونَ
រីឯពួកដែលបានជឿ និងបានប្រព្រឹត្តកុសលទាំងឡាយ យើងប្រាកដជានឹងលុបអំពីពួក គេ នូវអកុសលៗរបស់ពួកគេ ហើយយើងប្រាកដជានឹងជូនរង្វាន់ទៅពួកគេ នូវកុសល បំផុត ដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حُسْنًا ۖ وَإِنْ جَاهَدَاكَ لِتُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۚ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ហើយយើងបានដាក់បង្គាប់ទៅមនុស្ស ឱ្យកត្តញ្ញុតា នឹងមាតាបិតារបស់គេ ហើយប្រសិនបើលោកទាំងពីរបានបង្ខំអ្នក ដើម្បីឱ្យអ្នកស៊ីរិក នឹងយើង នូវអ្វីដែលអ្នកមិនដឹង ពេលនោះចូរអ្នកកុំប្រតិបត្តិតាមលោកទាំងពីរ។ ឆ្ពោះ ទៅកាន់យើង គឺជាកន្លែងត្រឡប់របស់ពួកអ្នក រួចមកយើងនឹងជូនដំណឹងទៅពួកអ្នក នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُدْخِلَنَّهُمْ فِي الصَّالِحِينَ
រីឯពួកដែលជឿ និងបានសាងកុសលទាំងឡាយ យើងប្រាកដជានឹងបញ្ចូលពួកគេទៅក្នុងពពួកអ្នកកុសល

Choose other languages: