Quran Apps in many lanuages:

Surah Al-Ahzab Ayahs #54 Translated in Khmer

يَا أَيُّهَا النَّبِيُّ إِنَّا أَحْلَلْنَا لَكَ أَزْوَاجَكَ اللَّاتِي آتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّا أَفَاءَ اللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّاتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَالَاتِكَ اللَّاتِي هَاجَرْنَ مَعَكَ وَامْرَأَةً مُؤْمِنَةً إِنْ وَهَبَتْ نَفْسَهَا لِلنَّبِيِّ إِنْ أَرَادَ النَّبِيُّ أَنْ يَسْتَنْكِحَهَا خَالِصَةً لَكَ مِنْ دُونِ الْمُؤْمِنِينَ ۗ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِي أَزْوَاجِهِمْ وَمَا مَلَكَتْ أَيْمَانُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
ឱណាពី យើងពិតជាបានអនុញ្ញាតច្បាប់ឱ្យអ្នកចំពោះភរិយាទាំងឡាយរបស់អ្នក ដែលអ្នក បានផ្តល់ខាន់ស្លាទៅឱ្យពួកនាង និងចំពោះទាសី ដែលអ្នកគ្រប់គ្រងពីអ្វីដែលអល់ឡោះបាន បំពេញទៅឱ្យអ្នក។ ព្រមទាំងបុត្រីទាំងឡាយរបស់មាអ្នក និងបុត្រីទាំងឡាយរបស់មីងអ្នក (ខាងបិតា) និងបុត្រីទាំងឡាយរបស់មាអ្នក និងបុត្រីៗរបស់ម្តាយមីងអ្នក (ខាងមាតា) ដែល ពួកនាងបានភៀសខ្លូនជាមួយនឹងអ្នក ព្រមទាំងនារីម្នាក់ដែលមានជំនឿ ប្រសិនបើនាងបាន ប្រគល់ខ្លួននាងសម្រាប់ណាពី ប្រសិនបើណាពីមានបំណងប្រាថ្នានឹងចង់រៀបអាពាហ៍ ពិពាហ៍ចំពោះនាងដោយចំពោះតែអ្នកប៉ុណ្ណោះ ក្រៅពីពួកដែលមានជំនឿ។ យើងប្រាកដជា បានដឹង ហើយនូវអ្វីដែលយើងបានដាក់កាតព្វកិច្ចទៅលើពួកគេ នៅក្នុងភរិយាទាំងឡាយ របស់ពួកគេ ព្រមទាំងទាសីទាំងឡាយរបស់ពួកគេ ដើម្បីកុំឱ្យមានឧបសគ្គណាមួយទៅលើ អ្នក ហើយអល់ឡោះគឺជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកដែលអាណិតស្រឡាញ់បំផុត
تُرْجِي مَنْ تَشَاءُ مِنْهُنَّ وَتُؤْوِي إِلَيْكَ مَنْ تَشَاءُ ۖ وَمَنِ ابْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰ أَنْ تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَا آتَيْتَهُنَّ كُلُّهُنَّ ۚ وَاللَّهُ يَعْلَمُ مَا فِي قُلُوبِكُمْ ۚ وَكَانَ اللَّهُ عَلِيمًا حَلِيمًا
អ្នកអាចពន្យារពេលចំពោះនាង ដែលអ្នកមានបំណងក្នុងចំណោមពួកនាង ហើយអ្នក អាចផ្តល់ទីជ្រកនៅជិតអ្នក ចំពោះនាងដែលអ្នកមានបំណង។ ហើយជនណាដែលបាន ស្វែងរកចំណោមជនដែលអ្នកបានញែកចេញ គឺគ្មានទោសពៃរ៍លើអ្នកឡើយ។ ទាំងនេះ គឺជាការជិតបំផុត ដែលចក្ខុទាំងឡាយរបស់ពួកនាងត្រជាក់នឹងន ហើយពួកនាងនឹងមិន កើតទុក្ខ។ ព្រមទាំងពួកនាងនឹងពេញចិត្ត ដោយអ្វីដែលអ្នកបានផ្តល់ទៅពួកនាងគ្រប់ៗ គ្នា ហើយអល់ឡោះដឹងនូវអ្វីដែលនៅក្នុងចិត្តទាំងឡាយរបស់ពួកអ្នក ។ ហើយអល់ឡោះ ជាអ្នកដែលដឹងបំផុត ជាអ្នកដែលអត់អោនបំផុតឱ្យ
لَا يَحِلُّ لَكَ النِّسَاءُ مِنْ بَعْدُ وَلَا أَنْ تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَقِيبًا
ពីនេះតទៅនឹងមិនអនុញ្ញាតឱ្យអ្នក ទៀតទេ ក្នុងការរៀបការនឹងនារីទាំងឡាយ ហើយអ្នកក៏មិនអាចផ្លាស់ប្តូរពួកនារីៗទាំង នោះពីភរិយាៗដែរ។ ទោះបីជាភាពល្អស្អាតរបស់ពួកនាងត្រូវបានគាប់ចិត្តចំពោះអ្នកក៏ ដោយ មានតែទាសីៗដែលអ្នកបានគ្រប់គ្រងប៉ុណ្ណោះ។ ហើយអល់ឡោះឃ្លាំសង្កេតនៅ លើគ្រប់វត្ថុទាំងអស់
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتَ النَّبِيِّ إِلَّا أَنْ يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَاظِرِينَ إِنَاهُ وَلَٰكِنْ إِذَا دُعِيتُمْ فَادْخُلُوا فَإِذَا طَعِمْتُمْ فَانْتَشِرُوا وَلَا مُسْتَأْنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِي النَّبِيَّ فَيَسْتَحْيِي مِنْكُمْ ۖ وَاللَّهُ لَا يَسْتَحْيِي مِنَ الْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَاعًا فَاسْأَلُوهُنَّ مِنْ وَرَاءِ حِجَابٍ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَنْ تُؤْذُوا رَسُولَ اللَّهِ وَلَا أَنْ تَنْكِحُوا أَزْوَاجَهُ مِنْ بَعْدِهِ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِنْدَ اللَّهِ عَظِيمًا
ឱបណ្តាពួកអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋាន ទាំងឡាយរបស់ណាពី លើកលែងតែគេអនុញ្ញាតពួកអ្នក ឱ្យទៅកាន់ម្ហូបអាហារមួយ។ ដោយពុំមែនជាអ្នករង់ចាំការចំអិនអាហារនោះទេ ក៏ប៉ុន្តែកាលណាគេបានអញ្ជើញពួក អ្នកទៅ ពេលនោះសឹមពួកអ្នកចូលទៅ ហើយកាលណាពួកអ្នកបានបរិភោគហើយ ពេលនោះ ចូរពួកអ្នករំសាយគ្នា ហើយក៏ពុំមែនជាពួកស្វែងរកការសន្ទនាណាមួយនោះ ទេ។ ពុំនោះសោតទេ ពួកអ្នកពិតជានឹងផ្តល់ក្តីលំបាកដល់ណាពី រួចគាត់នឹងអៀនខ្មាស ពីពួកអ្នក។ ហើយអល់ឡោះមិនអៀនខ្មាសទេពីសច្ចភាព។ ហើយកាលណាពួកអ្នក បានស្នើសុំដល់ពួកនាងនូវវត្ថុណាមួយ ចូរពួកអ្នកស្នើសុំទៅពួកនាងពីក្រោយរបាំង។ ដូចនេះ គឺជាការស្អាតស្អំបំផុតចំពោះទឹកចិត្តពួកអ្នក និងទឹកចិត្តរបស់នារីៗទាំងនោះ។ ពួកអ្នកគ្មានសិទ្ធិនឹងធ្វើទុក្ខបុកម្នេញរ៉សូលរបស់អល់ឡោះទេ ហើយក៏គ្មានសិទ្ធិនឹងរៀប អាពាហ៍ពិពាហ៍នឹងភរិយាទាំងឡាយរបស់គេបានដែរ បន្ទាប់ពីគេទៅជារៀងរហូត។ ទាំងអស់នោះ គឺពិតជាភាពធ្ងន់ធ្ងរបំផុតនៅឯអល់ឡោះ
إِنْ تُبْدُوا شَيْئًا أَوْ تُخْفُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
ប្រសិនបើពួកអ្នកលាត ត្រដាងវត្ថុអ្វីមួយ ឬក៏ពួកអ្នកលាក់បំបាំងវា ក៏អល់ឡោះពិតជាអ្នកដឹងសព្វសារពើ

Choose other languages: