Quran Apps in many lanuages:

Surah Al-Ahzab Ayahs #40 Translated in Khmer

وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَى اللَّهُ وَرَسُولُهُ أَمْرًا أَنْ يَكُونَ لَهُمُ الْخِيَرَةُ مِنْ أَمْرِهِمْ ۗ وَمَنْ يَعْصِ اللَّهَ وَرَسُولَهُ فَقَدْ ضَلَّ ضَلَالًا مُبِينًا
ឥតមានចំពោះបុរសមានជំនឿម្នាក់ ហើយក៏ឥតមានដែរចំពោះនារីមានជំនឿម្នាក់។ បើសិន កាលណាអល់ឡោះ និងរ៉សូលលោកបានសម្រេចការងារមួយហើយ ការជ្រើសរើសពីការងារ ពួកគេ នឹងអាចកើតមានចំពោះពួកគេទៀតឡើយ។ ហើយជនណាដែលប្រព្រឹត្តល្មើសចំពោះ អល់ឡោះ និងរ៉សូលរបស់លោក ជននោះ ប្រាកដជាបានរសាត់នូវការរសាត់មួយដ៏ជាក់ច្បាស់
وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَنْ تَخْشَاهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
ហើយនៅពេលដែលអ្នកនិយាយទៅកាន់ជនដែលអល់ឡោះបានផ្តល់ប្រតិលាភទៅលើ ជននោះ ហើយអ្នកក៏បានផ្តល់ប្រតិលាភជននោះដែរថា ចូរអ្នកកាន់កាប់សម្រាប់អ្នកនូវភរិយា របស់អ្នក ហើយចូរអ្នកកោតខ្លាចអល់ឡោះ ហើយអ្នកកំពុងលាក់នៅក្នុងខ្លួនរបស់អ្នក នូវអ្វី ដែលអល់ឡោះជាអ្នកដែលធ្វើឱ្យលាតត្រដាងវានោះ ហើយអ្នកកំពុងខ្លាចញញើតមនុស្ស។ តែអល់ឡោះទេដែលចាំបាច់អ្នកត្រូវតែខ្លាចញញើតលោកនោះ នៅខណៈដែលហ្សែទបាន សម្រេចអំពីនាងនូវចំណង់ប្រាថ្នាមួយ។ ហើយយើងបានរៀបអាពាហ៍ពិពាហ៍អ្នកទៅនាង ដើម្បីកុំឱ្យមានផលវិបាកណាមួយទៅលើពួកអ្នកមានជំជឿ នៅក្នុងភរិយាៗរបស់បុត្រាៗចិញ្ចឹម របស់ពួកគេ។ កាលណាពួកគេបានសម្រេចអំពីពួកនាង នូវចំណង់ប្រាថ្នាមួយ ហើយកិច្ចបញ្ជា របស់អល់ឡោះត្រូវគេអនុវត្ត
مَا كَانَ عَلَى النَّبِيِّ مِنْ حَرَجٍ فِيمَا فَرَضَ اللَّهُ لَهُ ۖ سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ ۚ وَكَانَ أَمْرُ اللَّهِ قَدَرًا مَقْدُورًا
ឥតមានទេលើណាពី នូវផលវិបាកណាមួយនៅក្នុងអ្វីដែល អល់ឡោះបានតម្រូវកាតព្វកិច្ចចំពោះគាត់។ លំអានអល់ឡោះនៅក្នុងពពួកដែលកន្លងផុតទៅ ពីបុព្វេ។ កិច្ចបញ្ជាអល់ឡោះ ជាការកំណត់មួយដែលត្រូវគេកំណត់
الَّذِينَ يُبَلِّغُونَ رِسَالَاتِ اللَّهِ وَيَخْشَوْنَهُ وَلَا يَخْشَوْنَ أَحَدًا إِلَّا اللَّهَ ۗ وَكَفَىٰ بِاللَّهِ حَسِيبًا
ពួកដែលបញ្ជូននូវ សារៗរបស់អល់ឡោះ ។ ហើយពួកគេកំពុងខ្លាចញញើតលោក ហើយពួកគេមិនខ្លាចញញើត បុគ្គលណាម្នាក់ក្រៅពីអល់ឡោះទេ ហើយវាគ្រប់គ្រាន់ណាស់អល់ឡោះជាគណនេយ្យករម្នាក់
مَا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِنْ رِجَالِكُمْ وَلَٰكِنْ رَسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ ۗ وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا
មូហាំម៉ាត់ឥតមានជាបិតាបុគ្គលណាម្នាក់ ចំណោមពួកបុរសរបស់ពួកអ្នកទេ ក៏ប៉ុន្តែជា រ៉សូលអល់ឡោះ និងជាអ្នកចុងក្រោយនៃណាពីៗ ហើយអល់ឡោះជាអ្នកដឹងសព្វសារពើ

Choose other languages: