Quran Apps in many lanuages:

Surah Al-Ahzab Ayahs #18 Translated in Khmer

وَلَوْ دُخِلَتْ عَلَيْهِمْ مِنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوْهَا وَمَا تَلَبَّثُوا بِهَا إِلَّا يَسِيرًا
ហើយប្រសិនបើគេបានវាយលុកចូលទៅលើពួកគេមកពីគ្រប់ ទិសទី ក្រោយមកគេបានស្នើទៅពួកគេនូវការក្បត់ ពួកគេប្រាកដជាបានទៅដល់ការក្បត់ នោះភ្លាម ហើយពួកគេមិនបានស្នាក់នៅទីនោះទៀតទេ លើកលែងតែមួយស្របក់ ប៉ុណ្ណោះ
وَلَقَدْ كَانُوا عَاهَدُوا اللَّهَ مِنْ قَبْلُ لَا يُوَلُّونَ الْأَدْبَارَ ۚ وَكَانَ عَهْدُ اللَّهِ مَسْئُولًا
ហើយកាលពីពេលមុន ពួកគេធ្លាប់បានសន្យានឹងឹអល់ឡោះយ៉ាងពិតប្រាកដ ពួកគេនឹងមិនត្រូវបែរងាកក្រោយឡើយ ហើយការសន្យាអល់ឡោះ គឺត្រូវចោទសួរ
قُلْ لَنْ يَنْفَعَكُمُ الْفِرَارُ إِنْ فَرَرْتُمْ مِنَ الْمَوْتِ أَوِ الْقَتْلِ وَإِذًا لَا تُمَتَّعُونَ إِلَّا قَلِيلًا
ចូរថាចុះ គ្មានប្រយោជន៍ទេចំពោះពួកអ្នកដោយការរត់គេច បើពួកអ្នកបានរត់គេចពីសេចក្តី ស្លាប់ឬពីការកាប់សម្លាប់ ហើយពេលនោះពួកអ្នកនឹងមិនត្រូវទទួលក្តីសុខស្រួលក្រៅពីបន្តិច បន្តួចបំផុតនោះឡើយ
قُلْ مَنْ ذَا الَّذِي يَعْصِمُكُمْ مِنَ اللَّهِ إِنْ أَرَادَ بِكُمْ سُوءًا أَوْ أَرَادَ بِكُمْ رَحْمَةً ۚ وَلَا يَجِدُونَ لَهُمْ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
ចូរថាទៅ តើអ្នកណាដែលនឹងអាចការពារពួកអ្នកពីអល់ឡោះ បើលោកមានបំណងនាំដល់ពួកអ្នកនូវក្តីអាក្រក់ណាមួយ ឬលោកមានបំណងនាំដល់ពួកអ្នក នូវក្តីអាណិតអាសូរណាមួយ? ពួកគេមិនមានទេសម្រាប់ពួកគេក្រៅពីអល់ឡោះ នូវអ្នកគាំពារ ណាម្នាក់ ហើយក៏គ្មានដែរអ្នកជួយឧបត្ថម្ភណាម្នាក់
قَدْ يَعْلَمُ اللَّهُ الْمُعَوِّقِينَ مِنْكُمْ وَالْقَائِلِينَ لِإِخْوَانِهِمْ هَلُمَّ إِلَيْنَا ۖ وَلَا يَأْتُونَ الْبَأْسَ إِلَّا قَلِيلًا
អល់ឡោះដឹងយ៉ាងប្រាកដចំពោះ ពួកដែលបង្កឧបសគ្គចំណោមពួកអ្នក និងពួកដែលនិយាយទៅកាន់បងប្អូនពួកគេថា អញ្ជើញ មកកាន់ពួកយើង! ហើយពួកគេមិនទៅដល់ទីប្រយុទ្ធទេមានតែបន្តិចបន្តួចបំផុត

Choose other languages: