Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #97 Translated in Khmer

كُلُّ الطَّعَامِ كَانَ حِلًّا لِبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِنْ قَبْلِ أَنْ تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِنْ كُنْتُمْ صَادِقِينَ
គ្រប់ម្ហុបអាហារសុទ្ធតែជាការអនុញ្ញាតឱ្យបុត្រអ៊ីស្រាឯល លើកលែងតែអ្វីដែលអ៊ីស្រាឯលបានហាមលើខ្លួនឯងផ្ទាល់ មុននឹងតាវរ៉តត្រូវបានបញ្ចុះមក។ ថាទៅចូរពួកអ្នកនាំយកតាវរ៉តមករួចពួកអ្នកអានវាទៅ ប្រសិនបើពួកអ្នក ជាពួកត្រឹមត្រូវមែន
فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِنْ بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ
រួចជនណាដែលបានប្រឌិតភូតកុហកលើអល់ឡោះបន្ទាប់ពីនោះមក ជនទាំងនោះហើយជាពួកបំពារបំពាន
قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ
ថាទៅ អល់ឡោះត្រឹមត្រូវមែន ហេតុនេះចូរពួកអ្នកប្រតិបត្តិតាមសាសនាអ៊ីព្រហ៊ីម ដោយភក្តីភាពបំផុតហើយគេពុំមែនមានក្នុងចំណោមពួកស៊ីរិកទេ
إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِلْعَالَمِينَ
ការពិតគេហដ្ឋានដំបូងបង្អស់ដែលត្រូវបានដាក់ជូនមនុស្សគឺនៅពក្កាហ៍ ប្រកបដោយជោគរាសីនិងជាមគ្គុុទ្ទេសន៍ចំពោះលោកទាំងមូល
فِيهِ آيَاتٌ بَيِّنَاتٌ مَقَامُ إِبْرَاهِيمَ ۖ وَمَنْ دَخَلَهُ كَانَ آمِنًا ۗ وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ
នៅទីនោះមានសក្ខីភាពដ៏ជាក់ច្បាស់ជាច្រើនមាន ទីតាំងអ៊ីព្រហ៊ីម។ ហើយជនណាហើយដែលបានចូលទៅទីនោះបានក្លាយជាអ្នកមានសេចក្តីសុខ។ ហើយករណីយកិច្ចលើមនុស្សបំពេញដើម្បីអល់ឡោះ គឺហជ្ជ នៅឯកាក់ព្ហះចំពោះជនណាដែលមានលទ្ធភាព តាមមធ្យោបាយមួយណាក៏ដោយ។ ហើយជនណាហើយដែលបានអជំនឿ គឺអល់ឡោះពិតជាអ្នកមានជាងលោកទាំងមូល

Choose other languages: