Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #92 Translated in Khmer

خَالِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
គឺពួកដែលនៅក្នុងនោះជាអមតៈ។ គេមិនសម្រាលទោសទណ្ឌពីពួកគេទេហើយគេក៏មិនពន្យារឱ្យដែរ
إِلَّا الَّذِينَ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
លើកលែងតែពួកដែលបានសុំការប្រណីបន្ទាប់ពីនោះមកហើយបានកែខ្លួន។ ការពិតអល់ឡោះជាអ្នកដែលសន្តោសប្រណី ជាអ្នកមេត្តាករុណាបំផុត
إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَنْ تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ
ប្រាកដណាស់ពួកដែលបានបោះបង់ចោលជំនឿ បន្ទាប់ពីជំនឿរបស់ពួកគេក្រោយមក ពួកគេរឹតតែអជំនឿថែមទៀត គេប្រាកដជាមិនទទួលឡើយនូវការសុំត្រាប្រណីរបស់ពួកគេ។ ពួកគេទាំងនោះហើយជាពួកវង្វេង
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَنْ يُقْبَلَ مِنْ أَحَدِهِمْ مِلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُمْ مِنْ نَاصِرِينَ
ការពិតពួកដែលបានបោះបង់ជំនឿ ហើយពួកគេបានស្លាប់ទៅទាំងអជំនឿ គេមិនទទួលយក ពីម្នាក់ៗក្នុងចំណោមពួកគេទេទោះបីគេបានលោះខ្លួននូវមាសពេញផែនដីក៏ដោយ។ ពួកទាំងនោះហើយ សម្រាប់ពួកគេគឺទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយសម្រាប់ពួកគេក៏គ្មានអ្នកណាជួយបានឡើយ
لَنْ تَنَالُوا الْبِرَّ حَتَّىٰ تُنْفِقُوا مِمَّا تُحِبُّونَ ۚ وَمَا تُنْفِقُوا مِنْ شَيْءٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
ពួកអ្នកមិនអាចទទួលបានផលបុណ្យទេ លុះត្រាតែពួកអ្នកបរិច្ចាគនៃអ្វីដែលពួកអ្នកស្រលាញ់ពេញចិត្ត។ អ្វីក៏ដោយដែលពួកអ្នកបរិច្ចាគក៏អល់ឡោះដឹងដែរ

Choose other languages: